ភ្នំពេញ ៖ H.E. Ruslan STEFANCHUK
ប្រធានសភាអ៊ុយក្រែន
រដ្ឋធានីគៀវ
ឯកឧត្តមជាទីគោរពរាប់អាន!
ខ្ញុំសូមអរគុណ ឯកឧត្តម ចំពោះការអបអរសាទរដ៏ស្មោះស្ម័គ្ររបស់ ឯកឧត្តម ក្នុងឱកាសដែល ខ្ញុំត្រូវបានបោះឆ្នោតជ្រើសរើសជា ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងការអញ្ជើញរបស់ ឯកឧត្តម ឱ្យខ្ញុំទៅបំពេញទស្សនកិច្ចផ្លូវការនៅអ៊ុយក្រែន។
ក្នុងនាមជាប្រទេសឆ្លងផុតពីជម្លោះ កម្ពុជាផ្តល់សារៈសំខាន់យ៉ាងខ្លាំងចំពោះសន្តិភាព ស្ថិរភាព និងការជំរុញការសន្ទនាដើម្បីដោះស្រាយជម្លោះ និងការខ្វែងគំនិត។ កម្ពុជា គោរពច្បាប់អន្តរជាតិ រួម ទាំងគោលការណ៍នានាដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងរក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។ កម្ពុជា នៅតែ ប្តេជ្ញាចិត្តគាំទ្រកិច្ចប្រឹងប្រែងនានាក្នុងគោលដៅស្តារសន្តិភាពនៅអ៊ុយក្រែន។
ខ្ញុំទន្ទឹងរង់ចាំធ្វើការជាមួយ ឯកឧត្តម ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ របស់យើងទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រទេសយើងទាំងពីរ។
សូម ឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ ពីខ្ញុំ ៕