មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ ចុះពិនិត្យសក្តានុពលវិនិយោគទេសចរណ៍ នៅរមណីយដ្ឋាន បុរេប្រវត្តិសាស្រ្ត ភ្នំទាក់ទ្រាំង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២ ខែ ឧសភា ឆ្នាំ២០២៤ ម្សិលមុិញ លោក អ៊ុន វ៉ាល់ឡឺរ៉ូ រដ្ឋលេខាធិការ និងលោក ប៉ាក់ សុខុម រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ ព្រមទាំង លោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង បានចុះត្រួត ពិនិត្យទីតាំងសក្តានុពល វិនិយោគ ទេសចរណ៍ នៅរមណីយដ្ឋានបុរេប្រវត្តិ សាស្រ្តភ្នំទាក់ទ្រាំង (ល្អាងស្ពាន) ស្ថិតនៅភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្ត បាត់ដំបង ។

សូមបញ្ជាក់ថា ៖ យោងតាមរបាយការណ៍របស់ក្រុមការងារស្រាវជ្រាវនៅស្ថានីយល្អាងស្ពានបង្ហាញលទ្ធផលពីការធ្វើ កំ ណាយបុរាណវិទ្យារយៈពេលជាងមួយទសវត្សរ៍កន្លងមកបានបង្ហាញថា គម្រោង “បេសកកម្ម ស្រាវជ្រាវ បុរេប្រវត្តិសាស្រ្តកម្ពុជា-បារាំង” ក្រោមកិច្ចសហការរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងសារមន្ទីរជាតិប្រវត្តិសាស្ត្រធម្មជាតិ នៃសាធារណរដ្ឋបារាំង បានបង្ហាញលទ្ធផលនៃកម្មវិធីស្រាវ ជ្រាវនៅស្ថានីយបុរេប្រវត្តិសាស្រ្តល្អាងស្ពានចាប់ពីឆ្នាំ២០០៩រហូតដល់សព្វថ្ងៃ។ ក្រុមការងារស្រាវជ្រាវដឹកនាំដោយលោកបណ្ឌិត ហេង សុផាឌី និងលោក Hubert Forestier សាស្រ្តាចារ្យ នៃសារមន្ទីរជាតិ ប្រវត្តិសាស្ត្រធម្មជាតិ បានធ្វើកំណាយបាន ចំនួន១២ លើក គិតចាប់តាំងពី ឆ្នាំ២០០៩មក។
តាមរយៈការស្រាវជ្រាវនេះ ក្រុមការងារ បានរកឃើញសំណល់ផ្សេងៗ ដែលបញ្ជាក់ ពីសកម្មភាព និងជីវភាពរស់នៅរបស់ក្រុមមនុស្សដូចជាឧបករណ៍ប្រើប្រាស់ធ្វើពីថ្មបំបែកថ្មរំលីងកុលាភាជន៍ សំណល់ ឆ្អឹងសត្វច្រើនប្រភេទ សំបកខ្យង គ្រំ គ្រឿងអលង្គការធ្វើពីថ្ម និងចង្កូមសត្វ និងផ្នូរសពចំនួន៦ ។ លទ្ធផលបឋម ដែលបានមកពីការសិក្សាវិ ភាគទៅលើស្រទាប់ដី រួមជាមួយវត្ថុផ្សេង ៗ ប្រមូលបាន ពីកំណាយនៅស្ថានីយល្អាងស្ពានបង្ហាញថា នៅទីនោះមានសកម្មភាព របស់មនុស្ស បីដំណាក់កាលខុសគ្នា ក្នុងរយៈពេលចន្លោះពី ៧១០០០ឆ្នាំ ដល់ ៣០០ឆ្នាំ មុនសម័យបច្ចុប្បន្ន។

វប្បធម៌បីសំខាន់គឺ៖ ថ្មរំលីង វប្បធម៌ហាវប៊ីនញៀន និងវប្បធម៌ ថ្មបំបែក ដែលចាស់ ជាងវប្បធម៌ ហាវប៊ីនញៀន ។ កាលបរិច្ឆេទនៃវប្បធម៌ទាំងបីដែលទទួលបាននាពេលនេះ គឺធ្វើតាមបច្ចេកទេស វិភាគបែប វិទ្យាសាស្រ្ត រួមមាន (វិទ្យុសកម្មកាបូន១៤, OSL និង U-Th) លើស្រទាប់ដីខុសៗ គ្នា ចាប់ពី ផ្ទៃខាងលើ ដល់ជម្រៅ៥ម៉ែត្រ។ ក្នុងជម្រៅដីប្រហែល៥ម៉ែត្រ គឺបង្ហាញពីភស្តុតាងនៃការតាំងទី របស់ក្រុមមនុស្ស សម័យថ្មបំបែក ដែលមានអាយុប្រហែល៧១០០០ឆ្នាំមុន។ ក្រុមមនុស្សនៅក្នុងសម័យនេះគឺជាក្រុមពនេចរ រស់ដោយចាប់ សត្វ និងប្រមូល អនុផលព្រៃ ឈើ សម្រាប់ចិញ្ចឹមជីវិតពួកគេយកល្អាងភ្នំជាជម្រក។
បន្ទាប់មកមានក្រុមមនុស្សមួយក្រុមទៀត ក៏ជាក្រុមអ្នកប្រម៉ាញ់និងប្រមូលអនុផលព្រៃឈើដែរ ហើយជាទូទៅ អ្នកស្រាវជ្រាវចាត់ទុកជាក្រុមមនុស្សស្ថិតក្នុងវប្បធម៌មួយឈ្មោះ “ហាវប៊ីញៀន”។ មនុស្សក្រុមនេះ ក៏ជាក្រុមពនេចរ ហើយពួកគេក៏យកល្អាងភ្នំជាជម្រកដូចក្រុមមុនដែរ។ ភស្តុតាងរបស់ក្រុម នេះនៅល្អាងស្ពាន គឺនៅក្នុងស្រទាប់ដីមានអាយុចន្លោះពី១១០០០ឆ្នាំមុនដល់ ៥០០០ ឆ្នាំ មុន ។

ភស្តុតាងទាំងនោះរួមមានសំណល់ឆ្អឹងសត្វច្រើនសន្ធឹកសន្ធាប់របស់សត្វប្រភេទផ្សេងៗ រួមជា មួយឧបករណ៍ ថ្មបំបែក ផលិតពីដុំក្រួសយកចេញពីបាតស្ទឹង ដែលជា លក្ខណៈ ពិសេស របស់ឧបករណ៍ ថ្មនៃវប្បធម៌ហាវប៊ីញៀន។ វត្ថុទាំងអស់នេះភាគច្រើនរកឃើញក្នុងជម្រៅដីចាប់ពី២៥ សង់ទីម៉ែត្រ រហូតដល់ ១,២០ម៉ែត្រ។ លុះក្រោយមកទៀត មានមនុស្សមួយក្រុមផ្សេងទៀត ដែលជាក្រុមរស់នៅ ក្នុងបរិបទនៃសម័យកាលមួយថ្មី គេហៅជាទូទៅថា “សម័យថ្មរំលីងឬនវសិលា”។ មនុស្សរស់ នៅក្នុងសម័យកាលនេះ គឺជាសង្គមមនុស្សចេះធ្វើកសិកម្ម និងផ្សាំសត្វ តែក៏មិនបោះបង់ ទម្លាប់បរបាញ់ និងប្រមូលអនុផលព្រៃឈើដែរ តែពួកគេមិនរស់នៅក្នុងល្អាងភ្នំដូចក្រុមមុនៗឡើយ ហើយក៏ មិនមែនធ្វើពនេចរដូចក្រុមមុនដែរ។

មនុស្សនៅក្នុង សម័យថ្មរំលីង រស់នៅតាមទីទំនាបក្បែរមាត់ទឹក មានផ្ទះនិងភូមិករអចិន្រ្តៃយ៍ ចេះ ផលិត កុលាលភាជន៍និងប្រើប្រាស់ពូថៅថ្មរំលីង និងឧបករណ៍ផ្សេងៗទៀត។ ករណីនៅល្អាងស្ពាន មនុស្ស នៅក្នុងសម័យថ្មរំលីង បានយកល្អាងភ្នំធ្វើជាទីបញ្ចុះសព ព្រោះយើងបានរកឃើញផ្នូរ សព ចំនួន ប្រាំមួយ ដែលផ្នូរនីមួយៗសុទ្ធតែមានវត្ថុប្រើប្រាស់កប់ជាមួយ ដូចជាកុលាលភាជន៍ ពូថៅថ្ម និង ផ្នូរ ខ្លះទៀតមានគ្រឿងអលង្ការទៀតផង។  ផ្នូរទាំង ប្រាំមួយ ដែលបានរកឃើញ មាន អាយុប្រហាក់ ប្រហែល គ្នា គឺចន្លោះពី៣៣១០ទៅ៣៣៥០ឆ្នាំមុន៕

...

ដោយ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print