ជនសង្ស័យម្នាក់​គំរាមបង្ហោះរូបភាពអាក្រាតកាយ​ ប្រើអំពើហិង្សា និងគំរាមសម្លាប់ គំរាមយកលុយ​ ត្រូវនគរបាលឃាត់ខ្លួន

ចែករំលែក៖

​   ភ្នំពេញ​ ៖​ យោងតាមរបាយការណ៍របស់មន្ត្រីជំនាញ​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​បានឱ្យដឹងនាថ្ងៃទី០៣​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ថា មានជនសង្ស័យម្នាក់ត្រូវបានកម្លាំងជំនាញធ្វេីការស្រាវជ្រាវឃាត់ខ្លួន​ពីបទគំរាមបង្ហោះរូបភាពអាក្រាតកាយ​ ប្រើអំពើហិង្សា គំរាមសម្លាប់ និងគំរាមយកលុយ​ ។

​    ក្នុងប្រតិបត្តិការ​នេះ​ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ  អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរង ផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន និងការងារយេនឌ័រ បានចាត់ឱ្យលោកនាយការិយាល័យ​ ហាក់ លី ដឹកនាំកម្លាំងជំនាញធ្វើការស្រាវជ្រាវបង្ក្រាបករណីគំរាមបង្ហោះរូបភាពអាក្រាតកាយ ប្រើអំពើហិង្សា គំរាមសម្លាប់និងគំរាមយកលុយ រហូតឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ប្រព្រឹត្តនៅចំណុចផ្ទះជួល ក្នុងភូមិ១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។
​    ជនសង្ស័យខាងលេីមានឈ្មោះ សុខគា ឡៃសៀ ភេទប្រុស ស្នាក់នៅផ្ទះជួលក្នុងភូមិ១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
​    បច្ចុប្បន្ននេះ​ ជនសង្ស័យរូបនេះ​ត្រូវបានកម្លាំងការិយាល័យកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print