ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នៅរសៀលថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ នឹងអញ្ជើញជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានប្រមាណ ៥,០០០នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ជំនួបសម្តេចធិបតីនាយករដ្ឋមន្ត្រី ជាមួយអ្នកសារព័ត៌មាននាពេលនេះ ធ្វើឡើងដើម្បីអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក។
ជំនួបសំណេះសំណាលនៅរសៀលថ្ងៃនេះ ជាការបន្តនូវគំរូសម្តេចតេជោ ហ៊ុន សែន ពេល សម្តេចនៅកាន់តំណែងជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់ ចំពោះវិស័យសារព័ត៌ មាន ហើយបានបង្កើតឱ្យមានជំនួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានជារៀង រាល់ ឆ្នាំ។
ជំនួបសម្តេចតេជោ ជាមួយអ្នកសារព័ត៌មាន ត្រូវបានរៀបចំជាលើកដំបូងនៅថ្ងៃទី១៤ ខែ មករា ឆ្នាំ២០១៧ ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មាន និងអ្នកដែលប្រកបអាជីវកម្ម ក្នុង វិស័យព័ត៌មានអាចជួបជុំគ្នាមួយឆ្នាំម្តងជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងអ្នកនាំ ពាក្យ តាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាដើម្បីដោះស្រាយបញ្ហាមួយចំនួន ដែលជាសំណូមពររបស់អ្នកសារព័ត៌មាន និងអ្នកប្រកបអាជីវកម្មនៅក្នុងវិស័យព័ត៌មាន និង សោតទស្សន៍។ ជំនួបរវាងសម្តេចតេជោ ជាមួយអ្នកសារព័ត៌មានបានធ្វើឡើងចំនួន ៥លើក ។
ជំនួបនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ រវាង សម្តេចធិបតីនាយករដ្ឋមន្ត្រី និង អ្នកសារ ព័ត៌ មាននៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ នឹងមានអ្នកចូលរួមសរុបប្រមាណ ៥,០០០នាក់ រួមមាន សមាជិកព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល អ្នកនាំពាក្យ ក្រសួង ស្ថាប័ន អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងមន្ត្រីទទួលបន្ទុកព័ត៌មាន អភិបាលនៃគណៈអភិបាលខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ថ្នាក់ដឹកនាំ និងមន្ត្រីរាជ ការក្រសួងព័ត៌មាន ប្រធានមន្ទីរព័ត៌មានរាជធានីខេត្ត និងក្រុមព័ត៌មាន និងសាធារណ មតិ៥រូប តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា និងអ្នកសារព័ត៌មាន។
លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ផ្ញើសារ ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក៣ឧសភាឆ្នាំ២០២៤ ដោយលោកលើកឡើងថា ៖ បើយើងនិយាយអំពីអ្នកសារព័ត៌មាន យើងត្រូវមានធាតុសំខាន់ចំនួន ៣ចាំបាច់មិនអាចខ្វះបានទេ ។
ទី១- សេរីភាព ,ទី២- ការទទួលខុសត្រូវ និងទី៣- ក្រមសីលធម៌វិជ្ជាជីវៈ ។
លោក ប៉ែន បូណា បានរម្លឹកថា ៖ ជាអ្នកសារព័ត៌មាន អ្នកណាក៏ចង់បានសេរីភាពដែរ ពីព្រោះបើអត់មានសេរីភាព យើងមិនអាចបំពេញអាជីពនេះឲ្យបាន ពេញលេញបានទេ ។ ប៉ុន្តែសេរីភាពត្រូវតែអមដោយការទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈ ពីព្រោះការទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈ វាជាហ្វ្រាំងទប់សេរីភាពរបស់យើង កុំឱ្យយើងរអិលធ្លាក់ ចាកពីគន្លង វិជ្ជាជីវៈ ហើយវាក៏អាចជួយរក្សា តម្លៃនៃសេរីភាពរបស់យើង ឲ្យបានគង់វង្សផងដែរ។ លោក ប៉ែន បូណា បន្តថា ៖ ដូច្នេះបើសិនជាយើង ប្រកបអាជីពជាអ្នកសារព័ត៌មាន យើងមិនត្រូវគិតតែពីសេរីភាពមួយមុខនោះទេ គឺត្រូវភ្ជាប់ទៅដោយការទទួលខុសត្រូវ និងក្រមសីលធម៌ វិជ្ជាជីវៈជាដាច់ខាត។ ក្រៅពីនោះនៅមានធាតុសំខាន់ចំនួនពីរទៀត ដែលត្រូវមាននៅក្នុងខ្លួនរបស់អ្នកសារព័ត៌មានទោះតិចឬច្រើនក្តី ទី១-គឺសន្តិភាពនិយម ,ទី២-គឺ ជាតិនិយម ។ ប៉ុន្តែសូមបញ្ជាក់ ថាមិនមែនជាតិនិយមចង្អៀតចង្អល់ទេ ។ លោកលើកឡើងថា ៖ សន្តិភាពនិយមមានន័យថា អ្នកសារព័ត៌មាននៅពេលដែលយើងធ្វើសេចក្តី រាយការណ៍ឬអត្ថាធិប្បាយ អ្វីក៏ដោយយើងត្រូវ ចៀសវាងនូវចរិកមួយ បំផ្លាញសន្តិភាព ទោះជាក្នុងប្រទេសយើង ក្នុងតំបន់ នៅក្នុងពិភពលោកក៏ដោយ ។ ការបំផ្លាញសន្តិភាព បានន័យថាបើកផ្លូវឲ្យឱ្យមានជម្លោះ ហើយជម្លោះ ជាឈ្នួនផ្ទុះនៃសង្គ្រាម ។ ចំណែកជាតិនិយមវិញ ចង់សំដៅថាយើងស្រឡាញ់ជាតិរបស់យើង ត្រូវតម្កល់ផលប្រយោជន៍ជាតិរបស់យើងជាធំ ដូច្នេះពេលដែលយើងធ្វើសេចក្តីរាយការណ៍ណាមួយ ដែលមិនអាចគ្រោះថ្នាក់ដល់ផលប្រយោជន៍ជាតិ យើងទៅពិចារណា ឱ្យបានមែនទែនដើម្បីជៀសវាង ធ្វើម៉េចកុំឱ្យព័ត៌មានរបស់យើង បំផ្លាញផលប្រយោជន៍ របស់ជាតិ។ លោកបញ្ជាក់ទៀតថា ៖ ជាតិនិយម គួរតែកុំ ប្រើប្រាស់រហូតដល់ជាតិនិយមចង្អៀតចង្អល់ ពីព្រោះវានាំឱ្យយើងចាត់ទុកជាតិសាសន៍ដទៃជាសត្រូវទៅវិញ នេះមិនមែនជាផលប្រយោជន៍សម្រាប់ជាតិយើងទេ ផ្ទុយទៅវិញ វាគឺជា គ្រោះថ្នាក់សម្រាប់ប្រទេសជាតិទៅវិញទេ៕