លោកសន្តិបណ្ឌិត នេត សាវឿន ណែនាំឱ្យធ្វើការងារផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនបែប”ទំនើបទាន់សម័យមានប្រសិទ្ធភាព”

ចែករំលែក៖

ភ្នំពេញ៖ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានគណ:យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ណែនាំបែបនេះក្នុងឱកាសលោកសន្តិបណ្ឌិត​ និងលោកអភិសន្តិបណ្ឌិត ស សុខា ដឹកនាំពិធីផ្សព្វផ្សាយផែនការសកម្មភាពស្ដីពីការចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ដែលមានអ្នកចូលរួមមកពីក្រសួង ស្ថាប័ន ដែលជាថ្នាក់ដឹកនាំគណ:យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។

ក្នុងពិធីនោះ លោកសន្ដិបណ្ឌិត នេត សាវឿន បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការងារអាទិភាពហើយជាបញ្ហារួមដែលត្រូវចូលរួមដោះស្រាយទាំងអស់គ្នា។

...

ក្នុងពិធីនោះដែរ លោកសន្តិបណ្ឌិត នេត សាវឿន បានថ្លែងដោយលើកឡើងពីការងារផ្សព្វផ្សាយអប់រំដែលជាការងារអាទិភាពចម្បងដែលត្រូវតែធ្វើឱ្យ”ទំនើប ទាន់សម័យ មានប្រសិទ្ធភាព”តាមរយ:ការពង្រឹងសមត្ថភាពជនបង្គោលគ្រប់ក្រសួង ស្ថាប័ន និងវិស័យឯកជន កៀរគរការចូលរួមពីសប្បុរសជន សាសនា បុគ្គលល្បី តារាល្បី កីឡាករ កីឡាការនីល្បី សាសនា និងជំរុញឱ្យអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសម្របសម្រួលចុះអនុស្សារណ:យោគយល់គ្នា(MOU)ជាមួយសមាគមសិល្បករខ្មែរ សមាគមអ្នកឧកញ៉ា ជាដើម ចូលរួមជួយការងារផ្សព្វផ្សាយអប់រំពីសារប្រមានពីបញ្ហាគ្រឿងញៀនដល់ប្រជាពលរដ្ឋកាន់តែទូលំទូលាយបន្ថែមទៀត៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print