មជ្ឈមណ្ឌល ACCB រីករាយចំពោះជោគជ័យនៃការញាស់របស់កូនក្ងោកនៅឧទ្យានអង្គរ

ចែករំលែក៖

ខេត្តសៀមរាប÷ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (Angkor Centre for Conservation of Biodiversity (ACCB)) មានក្តីសោមនស្សរីករាយក្នុងការប្រាប់ដំណឹងអំពីជោគជ័យនៃការញាស់របស់កូនក្ងោក ដែលជាប្រភេទកំពុងរងគ្រោះថ្នាក់ចំនួន៤ក្បាល បន្ទាប់ពីការក្រាបពងអស់រយៈពេល២៧ថ្ងៃ។ នេះបើតាមការឱ្យដឹងពី ACCB នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤។

ខណៈពេលនេះ កូនក្ងោកនៅតូចនៅឡើយ ហើយត្រូវបានចិញ្ចឹមថែទាំដោយមេរបស់វា។ នៅពេលចុងក្រោយ កូនក្ងោកទាំងអស់នេះនឹងត្រូវលែងទៅក្នុងតំបន់ការពារដែលមានសុវត្ថិភាពនៅប្រទេសកម្ពុជា ដោយមានការជួយគាំទ្រពីដៃគូរដ្ឋាភិបាល។ ការលែងកូនក្ងោកទាំងអស់នេះនឹងជួយបង្កើនចំនួនប្រជាសាស្ត្រសត្វក្ងោកព្រៃ នៅប្រទេសកម្ពុជាដែលជាជម្រកដ៏រឹងមាំមួយសម្រាប់បក្សីប្រភេទនេះ។

...

មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (Angkor Centre for Conservation of Biodiversity) សូមថ្លែងអំណរគុណចំពោះ World Pheasant Association ដែលបានបន្តឧបត្ថម្ភគាំទ្រសម្រាប់ការងារអភិរក្សសត្វក្ងោក៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print