បេក្ខជនជាច្រើនពាន់នាក់​ បានប្រឡងប្រជែងគ្នាដេីម្បីក្លាយជាគ្រូបង្រៀនអនុវិទ្យាល័យ ស្របពេលតែមួយ នៅពីរមណ្ឌលផ្សេងគ្នា

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៣​ ខែឧសភា​ ឆ្នាំ២០២៤នេះ​ ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ ថ្ងៃទី២ បានចាប់ផ្តើមហើយ ដោយមានការអញ្ជើញបើកវិញ្ញាសាដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង ព្រមទាំងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងអ្នកសង្កេតការណ៍មកពីសាកលវិទ្យាល័យនានា រួមទាំងមហាជនស្ម័គ្រចិត្តចុះឈ្មោះជាអ្នកសង្កេតការណ៍ ព្រមទាំងតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។

​ តាមការគ្រោងទុក ការប្រឡងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ នៅថ្ងៃដដែលនេះ​ មានបេក្ខជនចូលរួមចំនួន ៩,៣៣៨នាក់ ដែលបានចែកចេញជា ២វេន លើវិញ្ញាសាពហុចម្លើយវប្បធម៌ទូទៅ និងមុខវិជ្ជាឯកទេស(ខ្មែរ-សីលធម៌ ពលរដ្ឋ) និង ២មណ្ឌល រួមមាន៖
​ សម្រាប់មណ្ឌលប្រឡង៖សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច មានបេក្ខជនចំនួន ៦,៧៥៤នាក់ ដែលវេនទី១ ចំនួន ៣,៣៤៩នាក់ និងវេនទី២ ចំនួន ៣,៤០៥នាក់។
​ សម្រាប់មណ្ឌលប្រឡង៖សាលាភូមិន្ទរដ្ឋបាល មានបេក្ខជនចំនួន ២,៥៨៤នាក់ ដែលវេនទី១ ចំនួន ១,២៩២នាក់ និងវេនទី២ ចំនួន ១,២៩២នាក់។នារសៀលនេះ ចែកចេញជា ២មណ្ឌល និង ២វេន ដែលប្រឡងលើវិញ្ញាសាសំណួរពហុចម្លើយពាក់ព័ន្ធនឹងវប្បធម៌ទូទៅ និងមុខវិជ្ជាឯកទេស ខ្មែរ-សីលធម ពលរដ្ឋ ប៉ុន្តែវិញ្ញាសាដាច់ដោយឡែកពីគ្នា៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print