ឯកអគ្គរាជទូត និងរដ្ឋទូត​ចំនួន៦ប្រទេស​ ទៅទស្សនាគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ខណៈ​សម្រេចបានជាង៧២%

ចែករំលែក៖

ខេត្ត​កណ្ដាល៖ បណ្តាឯកអគ្គរាជទូត និងរដ្ឋទូត ចំនួន៦ប្រទេសរួមមាន៖ កាណាដា ,អង់គ្លេស ,បារាំង ,អូស្ត្រាលី ,ឥណ្ឌា និងប្រទេសជប៉ុន នៅថ្ងៃទី០៣​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ បានអញ្ជើញចុះទស្សនកិច្ចសិក្សាស្វែងយល់អំពីវឌ្ឍនៈភាពសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ TIA។​ ដោយមានការទទួលស្វាគមន៍ពីលោកស្រីបណ្ឌិត Carolyne Pung និងលោកឧកញ៉ា វ៉ាន់ ឆារស៏ តំណាងក្រុមហ៊ុន CAIC សាងសង់គម្រោងអាកាសយន្តដ្ឋានអន្តរជាតិតេជោ។

​នាឱកាស​លោកស្រី​បណ្ឌិត Carolyne Pung ថ្លែងថា ដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិអន្តរជាតិតេជោ TIA មកដល់ច្ចុប្បន្ន ក្នុងដំណាកាលទី១ សម្រេចបាន៧២.៣ភាគរយ ដោយបានចំណាយទឹកប្រាក់សាងសង់អស់ប្រមាណ ១០៥២លានដុល្លាអាមេរិច  ហើយតាមការប្តេជ្ញាចិត្តគឺនឹងក្រុមហ៊ុនខំប្រឹងសាងសង់ព្រលានថ្មីខ្នាតអន្តរជាតិលំដាប់ថ្នាក់4F ដំណាច់ឆ្នាំ២០២៤ និង គ្រោងនឹងបើកឱ្យដំណើរការ នាឆមាសទី១ ឆ្នាំ២០២៥ ខាងមុខនេះ ។

លោកស្រី​បណ្ឌិត​ បន្តថា បច្ចុប្បន្ន នៅក្នុងដំណើការសាងសង់ព្រលានយន្តហោះថ្មីនេះ គឺបាននិងកំពុងប្រើប្រាស់ បុគ្គលិក កម្មករ កម្មការនីជំនាញ ប្រមាណជាង១៧០០០នាក់ ពន្លឿនការសាងសង់សំណង់អាគារស្ថានីយអ្នកដំណើរ សំណង់ហេត្ថារចនាសម្ព័ន្ធហោះហើរផ្លូវរត់ សាងសង់អាគារបញ្ជាចរាចរណ៍ដែនអាកាស សង់មជ្ឈមណ្ឌលផ្គត់ផ្គង់ថាមពលសង់ សង់សំណង់អគារប្រតិបត្តិការ ដែលគ្រប់សំណង់ទាំងអស់នោះ គ្រោងនឹងសង់ឲ្យហើយរួចរាល់នៅក្នុងដំណាច់ឆ្នាំ២០២៤នេះ។

សូមជម្រាបជូនថា​ យោង​តាមគម្រោងអភិវឌ្ឍន៍សាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់4F គឺដើម្បីបង្កើនការទទួលយន្តហោះខ្នាតយក្សហោះឆ្លងទ្វីបចុះចតបាននេះ ហើយគម្រោងសាងសង់ បែងចែកជា ៣ ដំណាក់កាល ក្នុងនោះ ដំណាក់កាល ទី១ អាកាសយានដ្ឋាន អន្តរជាតិនេះ អាច ទទួល អ្នកដំណើរ បា ន ប្រមាណ ១៣ លាន នាក់ ក្នុង ១ឆ្នាំ , ដំណាក់កាល ទី ២ អាចទទួលបាន អ្នកដំណើរ ៣០លាន នាក់ ក្នុង ១ឆ្នាំ និង ដំណាក់កាល ទី៣ អាច ទទួលបាន អ្នកដំណើរ រហូតដល់ ៥០លាន នាក់ ក្នុង ១ឆ្នាំ ។ 

គួរបញ្ជាក់ថា​ អំឡុងពេលចុះទស្សនាវឌ្ឍនៈភាពព្រលានយន្តហោះអន្តរជាតិតេជោ ថ្មីនេះ បណ្តាលោក​ លោកស្រី​តំណាងឯកអគ្គរាជទូត និងរដ្ឋទូត បណ្តាប្រទេសនានា បានបង្ហាញការចាប់អារម្មណ៍ និងមានការសាកសួរច្រើនអំពីអត្ថន័យការស្ថាបនា ច្នៃរចនាបថ ស្ថាបត្យកម្ម លំដាប់ថ្នាក់ពិភពលោក ពាក់ព័ន្ធគម្រោងសាងសង់អាកាសយន្តដ្ឋានតេជោ និងបានកោតសរសើរចំពោះការលះបង់ខ្ពស់អ្នកជំនាញ ដែលបានខំប្រឹងរចនាការសាងសង់ព្រលានយន្តហោះអន្តរជាតិខ្នាតធំដ៏ល្អឥតខ្ចោះនេះឡើង និងជាត្រៀមខ្លួនដ៏ល្អរបស់ប្រទេសកម្ពុជា ក្នុងទទួលស្វាគមន៍អ្នកដំណើរអន្តរជាតិនៅជុំវិញពិភពលោក មកប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០២៥ខាងមុខនេះ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print