Foden និង Shaw ឈ្នះពានរង្វាន់សមាគមអ្នកនិពន្ធបាល់ទាត់

ចែករំលែក៖

ខ្សែប្រយុទ្ធ Phil Foden និងកីឡាការិនី Khadija Shaw របស់ក្លិប Manchester City ត្រូវបានជ្រើសរើសជាកីឡាករបាល់ទាត់ប្រចាំឆ្នាំដោយសមាគមអ្នកនិពន្ធបាល់ទាត់។ Foden វ័យ២៣ឆ្នាំ ស៊ុតបញ្ចូលទីបាន២៤គ្រាប់ និង Assists ១០ដងក្នុងការបង្ហាញខ្លួន៥០ដងក្នុងការប្រកួតទាំងអស់សម្រាប់ Man City ក្នុងរដូវកាលនេះ។

 ខ្សែបម្រើជម្រើសជាតិអង់គ្លេសទទួលបាន៤២% នៃការបោះឆ្នោតសម្រាប់ពានរង្វាន់ផ្នែកបុរស ដោយបានផ្តួលកីឡាករ Declan Rice នៅលេខ២ និងមិត្តរួមក្រុម Man City កីឡាករ Rodri នៅលេខ៣។ ចំណែកប្រធានក្រុម Arsenal កីឡាករ Martin Odegaard ខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa និងកីឡាករ Cole Palmer របស់ Chelsea បានឈរនៅក្នុងចំណោមកំពូលទាំង៦។

Foden កើតនៅ Stockport គឺជាកីឡាករទី៣របស់ City ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះដែលឈ្នះពានរង្វាន់នេះ បន្ទាប់ពីជ័យជម្នះរបស់ Erling Haaland ក្នុងឆ្នាំ២០២៣ និងការឈ្នះរបស់ Ruben Dias ក្នុងឆ្នាំ២០២១។

 Foden បាន និយាយ ថាខ្ញុំ មាន មោទនភាព យ៉ាង ខ្លាំង ដែល បាន ឈ្នះ ពាន រង្វាន់ នេះ។ ឥឡូវនេះខ្ញុំផ្តោតទៅលើការស្វែងរកការបញ្ចប់រដូវកាលឱ្យបានខ្លាំងតាមដែលអាចធ្វើទៅបាន និងព្យាយាមជួយ City ឈ្នះពានរង្វាន់បន្ថែមទៀត

 Man City កំពុងប្រជែងជាពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Premier League Arsenal ជាមួយនឹងការប្រកួតក្នុងដៃ ខណៈដែលពួកគេស្វែងរកការឈ្នះពានជាលើកទី៤ជាប់ៗគ្នា។

 ចំណែកកីឡាការិនី Shaw វ័យ២៧ឆ្នាំគឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Super League របស់នារីក្នុងរដូវកាលនេះ ដោយរកបាន២១គ្រាប់ក្នុង១៨ប្រកួត។ កីឡាករសញ្ជាតិហ្សាម៉ាអ៊ីករូបនេះបានធ្លាក់ចេញពីការប្រកួតប្រជែងពីកីឡាករ Lauren James របស់ Chelsea ដើម្បីឈ្នះពានរង្វាន់ស្ត្រី ខណៈដែលមិត្តរួមក្រុម Manchester City គឺកីឡាករ Alex Greenwood ជាប់ចំណាត់ថ្នាក់លេខ៣។

 ខ្សែបម្រើ Yui Hasegawa របស់ Man City ជាប់ចំណាត់ថ្នាក់ទី៤ដោយ Elisabeth Terland របស់ Brighton និងអ្នកចាំទីKhiara Keating របស់ Man City បានបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៦។ ខ្សែ ប្រយុទ្ធ ដែល ត្រូវ អវត្តមាន ក្នុង រដូវ កាលដែល នៅ សេសសល់ ដោយ សារ របួស ជើង បាន ជួយ Man City ឡើង ទៅ ឈរ លើ កំពូល តារាង ពិន្ទុ។

 កីឡាការិនី Shaw បាននិយាយ ថាការ ទទួល ស្គាល់ តាម វិធី នេះ គឺ ជា កិត្តិយស ដ៏ ពិសេសសម្រាប់ខ្ញុំ Shaw គឺជាកីឡាករទី២របស់ Man City ដែលឈ្នះពានរង្វាន់នេះចាប់តាំងពីការបង្កើតនៅឆ្នាំ២០១៨ បន្ទាប់ពី Nikita Parris ក្នុងឆ្នាំ២០១៩។ បច្ចុប្បន្នក្រុមនារី Man City នាំមុខនៅ WSL ចំនួន៦ពិន្ទុ ខណៈនៅសល់២ប្រកួតទៀតចប់រដូវកាល (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print