សេចក្តីជូនដំណឹង ស្តីពី ការអនុវត្តកាតព្វកិច្ចធ្វើតេស្តរកសារធាតុញៀនខុសច្បាប់ ក្នុងក្របខ័ណ្ឌក្រសួងព័ត៌មាន

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងព័ត៌មានសូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ ទីប្រឹក្សានិងជំនួយការ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ នៃក្រសួងព័ត៌មាន មេត្តាជ្រាបថា អនុលោមតាមបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការ ដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាល ថ្នាក់ក្រោមជាតិ ក្រសួងព័ត៌មានបានសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីរៀបចំធ្វើ តេស្តរកសារធាតុញៀនជូនថ្នាក់ដឹកនាំ ទីប្រឹក្សានិងជំនួយការ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់។ ក្នុងន័យនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាផ្តល់កិច្ចសហការ ដើម្បីអនុវត្តកាតព្វកិច្ច ធ្វើតេស្តរកសារធាតុញៀនខុសច្បាប់ ដែលនឹងប្រព្រឹត្តទៅនៅទីស្តីការក្រសួងព័ត៌មាន ដូចខាងក្រោម(តាមតារាងបណ្ជាក់) ។ ក្នុងករណី អវត្តមានដោយគ្មានមូលហេតុច្បាស់លាស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ត្រូវទទួលខុសត្រូវចំពោះវិធានការ និងនីតិវិធីបន្ត។

ទទួលបានសេចក្តីជូនដំណឹងនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី អញ្ជើញចូលរួម អនុវត្តតាមកាលបរិច្ឆេទ និងពេលវេលាដូចបានកំណត់ខាងលើកុំបីអាក់ខាន ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print