ឆ្លងចរន្តអគ្គិសនីឆេះភោជនីយដ្ឋានមួយកន្លែងរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ភោជនីយដ្ឋានមួយកន្លែងមាន យីហោ ម្ហូបធម្មជាតិ ត្រូវបានអគ្គីភ័យឆាបឆេះ​ យ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាជួបពន្លត់។

 ហេតុការណ៍គ្រោះអគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង០៥ និង៣០នាទីល្ងាចថ្ងៃទី០៤ ខែឧសភាឆ្នាំ ២០២៤ ដែលស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ភូមិព្រៃទា១ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃេីញមានផ្សែងលាយឡំនិងអណ្តាតភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅចេញពី កញ្ចុះមួយទៅកញ្ចុះមួយភ្លាមៗនោះបានប្រជាពលរដ្ឋ យកបំពង់ពន្លត់អគ្គីភ័យជួយបាញ់ពន្លត់ប៉ុន្តែមិនអាចគ្រប់គ្រងបានដោយសារតែកញ្ចុះត្រូវបានអណ្ដាតភ្លើងឆាបឆេះសន្ធោសន្ធៅយ៉ាងលឿន។ ពេលនោះអាជ្ញាធរមូលដ្ឋានក៏បានទំនាក់ទំនងទៅនឹងការិយាល័យបង្ការនិងពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិង រថយន្តពន្លត់អគ្គិភ័យ អង្គភាព៧១១ កងពលតូចលេខ៧០ បានចេញរថយន្តព្រមគ្នា ដើម្បីជួយអន្តរាគមន៍បាញ់ទឹកពន្លត់។

មន្ត្រីជំនាញបានឲ្យដឹងថាក្នុងហេតុការណ៍នេះមានផលលំបាកដោយសារតែទីតាំងនៃការឆាប់ឆេះមានផ្លូវតូចចង្អៀតហើយនិងស្ថានភាពនៃការឆាប់ឆេះអណ្ដាតភ្លើងឆាបឆេះនៅកញ្ចុះនៅក្នុងហាងដោយមានការរាលដាលយ៉ាងឆាប់រហ័សប៉ុន្តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរករបួសនិងរាលដាលដល់ផ្ទះពលរដ្ឋជិតខាងឡើយ។

ក្នុងប្រតិបត្តិការនេះមន្ត្រីជំនាញបានឲ្យដឹងថាក្នុងភោជ្ជនីយដ្ឋានខាងលើគឺមានកញ្ចុះចំនួន០៩ និងត្រូវបានឆាប់ឆេះអស់ចំនួន០៦។ ចំពោះមូលហេតុនោះគឺ៤បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕ ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print