ព្រំដែន ៖ ថ្ងៃអាទិត្យ ១២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ រឿង សារិត មេបញ្ជាការកងការពារព្រំដែនលេខ៥០៣ បានត្រៀមកម្លាំង និង រថយន្ត ធំ តូច ស៊ីទែនទឹក ពីដុងទឹក ព្រមទាំងសម្ភារៈជាច្រើនទៀតប្រុងប្រៀបរួចជាស្រេច ដើម្បីត្រៀមចុះអន្តរាគមន៍ ជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលខ្វះខាតទឹកស្អាតប្រើប្រាស់ និងជួបរាល់បញ្ហាផ្សេងៗដែលកើតឡើងជាយថាហេតុណាមួយ។
តាមបទបញ្ជារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រៀមអន្តរាគមន៍ ជួយប្រជាពលរដ្ឋដោះស្រាយបញ្ហាកង្វះទឹកស្អាត របស់ប្រជាពលរដ្ឋ ក្នុងពេលអាកាសធាតុក្តៅខ្លាំងនៅរដូវប្រាំងអូសបន្លាយពេលវេលា។
លោកវរសេនីយ៍ទោ រឿង សារិត ព្រមទាំង នាយទាហាន នាយទាហានរង ពលទាហាន ទាំងអស់ ចំណុះកងការពារព្រំដែនលេខ៥០៣ បានត្រៀមលក្ខណៈសម្បត្តិ រួចជាស្រេចនូវសម្ភារៈសម្រាប់ជួយអន្តរាគមន៍ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះហមន្តរាយធម្មជាតិផ្សេងៗ គឺកម្លាំងរបស់កងការពារព្រំដែនបានត្រៀមខ្លួនជានិច្ច៕