ព្រះមហាក្សត្រ ព្រះអង្គសព្វព្រះរាជហឬទ័យសេ្តចយាងសំណេះសំណាលសាកសួរសុខទុក្ខ និងចែកជូនព្រះរាជអំណោយដល់បុគ្គលិក CMAC

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យសេ្តចយាងសំណេះសំណាលសាកសួរសុខទុក្ខ និងចែកជូនព្រះរាជអំណោយដែលជា ព្រះរាជទានដ៏ថ្លៃថ្លារបស់ព្រះករុណា ព្រះមហាក្សត្រ ជូនដល់មន្ត្រី-បុគ្គលិកដែលកំពុងបម្រើការនៅមជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC មកពីគ្រប់កងឯកភាពទាំង ៧ ទីតាំងទូទាំងប្រទេស ដែលប្រព្រឹត្តិទៅនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ នេះបើយោងតាមនាយកដ្ឋានព័ត៌មាន នៃក្រសួងព័ត៌មាន។

សូមថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាច ក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គបានប្រកបនូវ ព្រះរាជ សុខភាព ដ៏ល្អបរិបូរណ៍ ព្រះជន្មយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នូវ ជាម្លប់ដ៏ត្រជាក់ ដល់ជនរួមជាតិ ជាបង ប្អូនកូនចៅរបស់ព្រះអង្គជារៀងរហូតតទៅ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print