កម្លាំងទាហានគ្រប់គ្រងអាវុធ នុយក្លេអ៊ែរ ទទួលបទបញ្ជារធ្វើសមយុទ្ធ ទប់ស្កាត់ការគំរាមកំហែងពីលោកខាងលិច

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤ បានផ្សាយថា នៅថ្ងៃចន្ទនេះរុស្ស៉ីបានឱ្យដឹងថា ខ្លួននឹងរៀបចំការធ្វើសមយុទ្ធយោធាមួយ ដែលនឹងរួមមានការហាត់ប្រើអាវុធនុយក្លេអ៊ែរតាក់

ទិក បន្ទាប់ពីអ្វីដែលទីក្រុងមូស្គូមើលឃើញថា ជាការគំរាមកំហែងពីសំណាក់ក្រុមមន្រ្តីលោកខាងលិច។
ក្រសួងការពារជាតិរុស្ស៉ីបាននិយាយថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន បានចេញបទបញ្ជាឱ្យធ្វើសមយុទ្ធយោធាខាងលើ ហើយវានឹងតេស្តសមត្ថភាពត្រៀមលក្ខណៈរបស់កងកម្លាំងនុយក្លេអ៊ែរមិនមែនយុទ្ធសាស្រ្ត ក្នុងការបំពេញបេសកកម្មប្រយុទ្ធ។ សមយុទ្ធយោធានេះ នឹងរួមមាននូវការហ្វឹកហាត់សម្រាប់ការត្រៀមរៀបចំនិងការដាក់ពង្រាយ ដើម្បីប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រភេទមិនមែនយុទ្ធសាស្រ្ត គឺអាវុធនុយក្លេអ៊ែរតាក់ទិក ហើយកងទ័ពនិងកងកម្លាំងយោធាជើងទឹករុស្ស៉ី ដែលឈរជើងនៅក្បែរព្រំប្រទល់អ៊ុយក្រែន នឹងចូលរួមហ្វឹកហាត់ក្នុងសមយុទ្ធនោះ។
ក្រសួងការពារជាតិរុស្ស៉ី បានបន្តថា លំហាត់យោធាខាងលើមានគោលដៅធានាការពារបូរណភាពទឹកដីនិងអធិបតេយ្យរបស់ប្រទេសរុស្ស៉ី ដើម្បីជាការឆ្លើយតបចំពោះសេចក្តីថ្លែងការណ៍ ដែលមានលក្ខណៈបង្កហេតុ ព្រមទាំងគំរាមកំហែងពីសំណាក់ក្រុមមន្រ្តីលោកខាងលិចមួយចំនួន ប្រឆាំងមកលើរុស្ស៉ី។ រុស្ស៉ីគឺជាប្រទេសដែលមានអាវុធនុយក្លេអ៊ែរច្រើនជាងគេបង្អស់នៅលើពិភពលោក។
គួរបញ្ជាក់ថា សង្រ្គាមឈ្លានពានរបស់លោកពូទីន នៅអ៊ុយក្រែន កាលពីឆ្នាំ២០២២ ដែលកំពុងអូសបន្លាយមកទល់បច្ចុប្បន្ន បានបណ្តាលឱ្យទំនាក់ទំនងរវាងរុស្ស៉ី នឹងលោកខាងលិចធ្លាក់ចុះដល់កម្រិតយ៉ាងដុនដាបជាទីបំផុត គិតចាប់តាំងតែពីសម័យវិបត្តិមីស៉ីលគុយបា កាលពីឆ្នាំ១៩៦២។
រុស្ស៉ីបានចាត់ទុកសង្រ្គាមនេះជាការប្រយុទ្ធតស៊ូប្រឆាំងជាមួយលោកខាងលិច ដែលលោកពូទីន អះអាងថា បានព្រងើយកន្តើយចំពោះការប៉ុនប៉ងរបស់ទីក្រុងមូស្គូ ក្នុងការកសាងចំណងមិត្តភាព ដោយបានព្យាយាមគ្រប់គ្រងអ៊ុយក្រែន ហើយពង្រីកសម្ព័ន្ធភាព NATO ឆ្ពោះមកកាន់ភាគខាងកើត។ ដោយឡែក ក្រុមលោកខាងលិចនិងអ៊ុយក្រែនបាននិយាយថា ពួកគេនឹងបន្តប្រឹងប្រែងឥតរាថយរហូតទាល់តែកងកម្លាំង
រុស្ស៉ីទទួលបរាជ័យ ហើយចាត់ទុកសង្រ្គាមរបស់លោក ពូទីន ជាទង្វើវាយក្រសោបយកទឹកដីបែបពួកចក្រពត្តិ ដែលមានគោលដៅបង្ខំឱ្យអ៊ុយក្រែនទៅស្ថិតក្រោមដែនឥទ្ធិពលរបស់ទីក្រុងមូស្គូ ដូចកាលពីសម័យសូវៀតវិញ៕ ដោយធីរីណា

...

រូប​ថត​: xinhua

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print