សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនចំពោះ ឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋសាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា

ចែករំលែក៖

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អាងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា រដ្ឋធានីណៃពិដោ

ឯកឧត្តមជាទីរាប់អាន!

ខ្ញុំសូមថ្លែងអរគុណ ឯកឧត្តម ដោយស្មោះអស់ពីដួងចិត្ត ចំពោះការអបអរសាទរយ៉ាងកក់ក្តៅ របស់ ឯកឧត្តម ជូនរូបខ្ញុំ ក្នុងឱកាសដែលខ្ញុំត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានព្រឹទ្ធសភា នៃព្រះ រាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៥, ចំពោះសេចក្តីទុកចិត្តរបស់ របស់ ឯកឧត្តម លើការដឹកនាំ របស់ខ្ញុំ ហើយនិងសព្វសាធុការពររបស់ ឯកឧត្តម ឱ្យខ្ញុំទទួលបានសុខភាពល្អ សុភមង្គល និងភាព ជោគជ័យរាល់ភារកិច្ចខាងមុខ។

ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា មានចំណងមិត្តភាព សាមគ្គី ភាព និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្រ្តនិងជាវប្បធម៌មាំយូរអង្វែង ដែលបាននាំមកនូវផល ប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនយើងទាំងពីរ។

ក្នុងនាមជាប្រធានព្រឹទ្ធសភាកម្ពុជា ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តម ក្រុម ប្រឹក្សារដ្ឋបាលរដ្ឋ និងស្ថាប័ននិតិប្បញ្ញត្តិនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដើម្បីបន្តកែលម្អបន្ថែម ទៀតនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ប្រយោជន៍នៃប្រទេស និងប្រជាជនយើងទាំងពីរ។ ដើម្បីលើកតម្កើងឧត្តម

សូម ឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ស្មោះស្ម័គ្រអំពីខ្ញុំ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print