បន្ទាប់ពីបារាំង ប៊ែលហ្សិក ពេលនេះធ្លាក់ដល់ប្រទេសអាល្លឺម៉ង់វិញម្តងដែលទទួលរងការវាយប្រហារភេរវកម្ម។ មកទល់ពេលនេះមានអ្នកស្លាប់១០នាក់រួមទាំងខ្មាន់កាំភ្លើងនៅក្នុងហេតុការបាញ់ប្រហារមួយនៅផ្សារ Olympia ក្នុងទីក្រុងម៉ុយនិច ប្រទេសអាល្លឺម៉ង់។
ប្រភពព័ត៌មានបានឲ្យដឹងថា ការបាញ់ប្រហារកើតឡើងនៅព្រឹកថ្ងៃទី២៣ ខែកក្កដា នេះ មានខ្មាន់កាំភ្លើងដល់ទៅ៣នាក់ចូលរួមធ្វើសកម្មភាព បណ្តាលឲ្យមានអ្នកស្លាប់៩នាក់និង រាប់សិបនាក់រងរបួស។
ប៉ូលិសទីក្រុងម៉ុយនិច បានឲ្យដឹងថា ជនវាយប្រហារបានធ្វើអត្តឃាតក្រោយពេលប៉ូលិសបានឡោមព័ត។ តាមការសន្និដ្ឋានពីប៉ូលិស ជនដៃដល់ធ្វើសកម្មភាពតែម្នាក់ឯងមិនមានបក្ខពួកចូលរួមនោះឡើយ។
ពេលដំបូងប៉ូលិសទីក្រុងម៉ុយនិច បានបញ្ចាក់ថា មានអ្នកស្លាប់ ៨នាក់នៅក្នុងហេតុការបាញ់ប្រហារនោះ។ ក្រោយមកប៉ូលិសក៏បានរកឃើញសាកសពម្នាក់ទៀតនៅជិតកន្លែងលក់អីវ៉ាន។ ក្រោយការបាញ់ប្រហារនោះទីក្រុងម៉ុយនិចបានប្រកាសដាក់ប្រទេសនៅក្នុងភាពអាសន្ន ។ អភិបាលក្រុងម៉ុយនិច លោក Horst Seehofer និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Joachim Herrmann បានបើកកិច្ចប្រជុំជាបន្ទាន់ដើម្បីដោះស្រាយនឹងទប់ស្កាត់ហេតុការបែបនេះកើតឡើងក្នុងពេលអនាគត់។
អ្នកនាំពាក្យស្នងការប៉ូលិសទីក្រុងម៉ុយនិច បានប្រកាសថា ក្រុមអ្នកស្រាវជ្រាវបានចាប់ផ្តើម ហើយមិនទាន់រកឃើញថា ការបាញ់ប្រហារនោះជាប់ពាក់ព័ន្ធនិងក្រុមអ៊ិស្លាមបង្កើតរដ្ឋ IS ដែលធ្លាប់វាយប្រហារនៅក្នុងប្រទេសបារាំងនិងប៊េលហ្សិក នាពេលកន្លងមក។
ប៉ូលិសទីក្រុងម៉ុយនិច ក៏បានបញ្ចាក់ដែរថា ខ្មាន់កាំភ្លើង ៣នាក់បំពាក់កាំភ្លើងស្វ័យប្រវត្តិបើកការបាញ់ប្រហារ ក្នុងនោះមានម្នាក់ពាក់អាវការពារគ្រាប់ទៀតផង។ អត្តសញ្ញាណខ្មាន់កាំភ្លើងមិនទាន់បានដឹកនៅឡើយ។
តាមគេហទំព័រ Spiegel បានឲ្យដឹងថា ក្រោយការបាញ់ប្រហារភ្លាមក្រុមអ៊ិស្លាម IS បានចេញមុខទទួលស្គាលថា ជាទង្វើរបស់ក្រុមខ្លួន។ ខ្មាន់កាំភ្លើងដែលបាញ់ប្រហារបានរស់នៅទីក្រុងម៉ុយនិច ពីរឆ្នាំកន្លងមកហើយ៕
ប្រែសម្រួល៖ ម៉ែវ សាធី