អគ្គីភ័យឆេះផ្ទះមួយខ្នងនៅក្រុងសែនមនោរម្យ ខេត្ត មណ្ឌលគិរីបំផ្លាញទ្រព្យសម្បត្តិអស់ជាង២៦ម៉ឺនដុល្លារ

ចែករំលែក៖

ខេត្តមណ្ឌលគិរី÷ ករណីអគ្គីភ័យមួយបានកើតឡើងនៅខេត្តមណ្ឌលគិរី ដោយបានបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិអស់ប្រមាណជាង២៦ម៉ឺនដុល្លារ។ សមត្ថកិច្ចសន្និដ្ឋានជាជំហានដំបូងថា បណ្ដាលមកពីឆេះដុំ wifi រាលដាលដល់គ្រប់ទីកន្លែងដែលមិនអាចគ្រប់គ្រងបាន។

ករណីអគ្គីភ័យនេះបានកើតត្រង់ចំនុចជិតសមុទ្រឈើភ្នំបាយឆៅផ្លូវជាតិលេខ៧៦កាលពីរាត្រីថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ២០២៤។ កម្លាំងជំនាញការិយាល័យបង្ការនិងពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តសហការជាមួយ កម្លាំងជំនាញការិយាល័យអាវុធជាតិផ្ទុះ កម្លាំងអធិការនគរបាលក្រុងសែនមនោរម្យ,កម្លាំងអធិការស្រុកពេជ្រាដា,កម្លាំងអធិការស្រុកអូររាំង កម្លាំងវរៈសេនាតូច៣០៣ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរមនា និងកម្លាំងប្រជាការពារ បានចុះប្រតិបត្តការការពន្លត់ករណីអគ្គីភ័យឆាប់ឆេះផ្ទះលក់គ្រឿងសំណង់ដែលមានទំហំ ២០x១៨ម៉ែត្រ របស់ឈ្មោះ ហ៊ាវ យូអៀន ភេទ ប្រុស អាយុ ៥២ឆ្នាំ ជន ជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបរ លក់គ្រឿងសំណង់ ស្ថិត នៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

យោងតាមរបាយការណ័កិច្ច មូលហេតុបង្កអគ្គីភ័យ បណ្តាលមកពីឆេះ (ផ្ទុះដុំវាយហ្វាយ) ។ តាមការសួរពីម្ចាស់ផ្ទះសម្ភារៈ ដែលខូចខាតរួមមានសម្ភារៈគ្រឿង សំណង់សរុបជាទឹកប្រាក់ប្រហែល ២០ម៉ឺនដុល្លា(ម្ភៃម៉ឺនដុល្លា) ផ្ទះប្រហែល ៥ម៉ឺនដុល្លា(ប្រាំម៉ឺនដុល្លា) គ្រែ២, តុវែង២,ទូខោអាវ និងសម្ភារៈក្នុងផ្ទះមួយចំនួនធំ សរុបជាទឹកប្រាក់ខ្ទង់ជា ២៦ម៉ឺនដុល្លា(ម្ភៃប្រាំមួយម៉ឺនដុល្លា)។

...

កម្លាំងមានសមត្ថកិច្ចតាមបណ្ដាស្រុកនៃខេត្តមណ្ឌលគិរីសហការបានធ្វើការពន្លត់រលត់ទាំងស្រុងនៅវេលាម៉ោង ២៣ និង ១៥នាទី យប់ថ្ងៃខែដដែលដោយប្រើប្រាស់ទឹកអស់ចំនួន ១២ រថយន្ត ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print