គិតត្រឹមខែឧសភាឆ្នាំ២០២៤នេះ គម្រោងលើកកម្រិតគុណភាពនិងជួសជុលថែទាំផ្លូវចំនួន២ខែ្ស នៅខេត្តក្រចេះ សម្រេចការសាងសង់បានប្រមាណ៥៣%ហើយ

ចែករំលែក៖

ខេត្តក្រចេះ ៖ វឌ្ឍនភាពគម្រោងលើកកម្រិតគុណភាព និងជួសជុលថែទាំផ្លូវចំនួន០២ខែ្ស នៅខេត្តក្រចេះ សម្រេចការសាងសង់ បានប្រមាណ៥៣% គិតត្រឹមខែឧសភាឆ្នាំ២០២៤ ដែលមានប្រវែងសរុបជិត៤៩គីឡូម៉ែត្រ ក្នុងខេត្តក្រចេះ រួមមាន៖ ផ្លូវខេត្តលេខ៣៧៧ មានប្រវែង៣៥.៥គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលព្រាបស (ក្រុងក្រចេះ) ដល់ស្រុកសំបូរ និងផ្លូវលេខ៣៧៧A មានប្រវែង១៣,៦គីឡូម៉ែត្រ គិតចាប់ពីផ្សារសណ្តាន់ដល់ភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរ។

ផ្លូវទាំងនេះគឺជាផ្នែកមួយដ៏សំខាន់សម្រាប់បម្រើដល់វិស័យទេសចរណ៍ និងវិស័យដឹកជញ្ជូន ជាពិសេសអាចធ្វើដំណើរទៅកាន់រមណីយដ្ឋានជាច្រើនដូចជា៖ តំបន់ទេសចរណ៍ភ្នំសំបុក រមណីយដ្ឋានអន្លង់ផ្សោតកាំពី រមណីយដ្ឋានទឹកជួរកាំពី ព្រះវិហារសសរ ១០០ និងសហគមន៍ទេសចរណ៍កោះ៣០ និងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនទំនិញ និងកសិផលទៅកាន់ទីផ្សារ និងតំបន់ផ្សេងៗបានលឿនជាមុន។

សូមបញ្ជាក់ថា ផ្លូវ២ខ្សែនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ជាគម្រោងស្តារឡើងវិញដោយពង្រីក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវកម្រាលបេតុងកៅស៊ូ (AC) កម្រាស់៥សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែក កម្រាស់២០សង់ទីម៉ែត្រ មានទទឹងចាប់ពី៧ ដល់១១ម៉ែត្រ មាន២គន្លងទៅមក ព្រមទាំងការសាងសង់ស្ពានថ្មីចំនួន៩កន្លែង (នៅលើផ្លូវខេត្តលេខ៣៧៧) ដោយក្រុមហ៊ុន Poly Changda Engineering Co., Ltd ស្ថិតក្រោមក្របខ័ណ្ឌឥណទានសម្បទានរបស់ធនាគារពិភពលោក (RCIP)៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print