ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្ដេជ្ញា បន្តខិតខំអនុវត្តភារកិច្ចរបស់ខ្លួនឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើ ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពល រដ្ឋ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បាន បញ្ជាក់បែបនេះ ខណៈ លោក តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចូលរួម ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៦០ក្នុងអាណត្តិទី៣នៃក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលជាកិច្ចប្រជុំចុងក្រោយរបស់ក្រុមប្រឹក្សាអាណត្តិទី៣ដែលមានអាណត្តិ ៥ឆ្នាំ ដោយមានការចូលរួម ពីលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ រាល់ការលើកឡើងរបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំ ពេញនឹងបន្តខិតខំអនុវត្តភារកិច្ចរបស់ខ្លួនឱ្យ ទទួលបានលទ្ធផលកាន់តែល្អប្រសើ ថែមទៀតក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងបំរើឲ្យការអភិវឌ្ឃ រាជធានីភ្នំពេញ។ ការងារចំពោះមុខ រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ សម្រាប់ ការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី.ខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សា ស្រុក ខណ្ឌនាពេលខាងមុខដោយសារតែក្រុមអគតិប្រឆាំងរាជរដ្ឋាភិបាលស្រប ច្បាប់នៅធ្វើសកម្មភាពនៅឡើយ។ចលនាប្រើឆត្រ័ពណ៏លឿងដែលជាសញ្ញាបដិវត្តពណ៏នៅតែមាន ដូច្នេះយើងមិនត្រូវធ្វេសប្រហែសឡើយ។
លោក ម៉ប់ សារិន បានបញ្ជាក់ថា៖ ក្រុមប្រឹក្សារាជធានីភ្នំពេញបង្កើតឡើងដោយការបោះឆ្នោត ស្របតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុកខណ្ឌ។ ជាតំណាងសាធារណៈ ជាអ្នកការពារ និងជាអ្នកបំរើផលប្រយោជន៏ប្រជាពលរដ្ឋទាំងអស់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
លោកបានបន្ដថា៖ ទោះបីក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ អនុវត្តបាននូវសមិទ្ធិផលជា ច្រើនគួរអោយគត់សំគាល់ក៏ដោយ ក៏ក្រុមប្រឹក្សារាជធានីភ្នំពេញនៅមានចំណុច សេសសល់មួយចំនួន ដូចជាការអភិវឌ្ឍន៏សមត្ថភាពសមាជិក សមាជិកាក្រុម ប្រឹក្សារាជធានីភ្នំពេញពាក់ពន្ធ័នឹងលិខិតបទដ្ឋានគតិយុត្តិនានាពីថ្នាក់ជាតិដោយ សហការជាមួយក្រុមប្រឹក្សាជាតិរាជធានី ខេត្តក្នុងការប្រាស្រ័យទាក់ទងជាមួយ ប្រជាពលរដ្ឋ និងការផ្តល់ឧិកាសឱ្យ មាន ការចូលរួមពីប្រជាពលរដ្ឋក្នុងការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដែលចាំបាច់ត្រូវមានការចូលរួមពី ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល វិស័យឯកជននិងអ្នកពាក់ពន្ធ័នានា ៕ ដោយ ៖ សំរិត