សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមយ៉ាងមុតមាំថា ការប្រារព្ធទិវាអន្តរជាតិឆ្នាំនេះនឹងបង្កើនឆន្ទៈរបស់ប្រជាជនគ្រប់រូបឱ្យយកចិត្តទុដាក់ខ្ពស់លើសុខុមាលភាព និងការអភិវឌ្ឍគ្រួសារនៅក្នុងប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីអបអរទិវាអន្តរជាតិស្តីពីគ្រួសារនាពេលខាងមុខ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញសារលិខិតទៅកាន់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីតួនាទីដ៏សំខាន់របស់គ្រួសារក្នុងការចូលរួមចំណែកអភិវឌ្ឍន៍គ្រួសារផ្ទាល់ និងសង្គមជាតិ ស្របតាមគោលនយោបាយជាតិ និងសកល ដោយផ្តោតអាទិភាពចម្បងលើវិស័យពាក់ព័ន្ធសំខាន់ៗ ដើម្បីធានាឱ្យបាននូវសុខដុមនីយកម្ម និងការធ្វើបរិវត្តកម្មសង្គមស្របតាមការវិវត្តរបស់កម្ពុជានាពេលបច្ចុប្បន្ន និងការឈានឆ្ពោះទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ដែលជាចក្ខុវិស័យដ៏មុតស្រួតរបស់រាជរដ្ឋាភិបាល។

យោងតាមសារលិខិតដដែលនេះដែរបានឱ្យដឹងថា ទិវាអន្តរជាតិស្តីពីគ្រួសារនៅកម្ពុជា ត្រូវបានប្រារព្ធធ្វើឡើងក្រោមប្រធានបទ «គ្រួសារជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការចូលរួមអភិវឌ្ឍសង្គមសេដ្ឋកិច្ច» ដែលបង្ហាញយ៉ាងច្បាស់នូវអត្ថន័យថា គ្រួសារពិតជាកោសិកាមួយដ៏សំខាន់ក្នុងការដើរតួនាទីជាកម្លាំងចលករសម្រាប់កសាងធនធានមនុស្សឱ្យមានគុណភាពខ្ពស់ និងសុខុមាលភាពល្អ ដែលជាទ្រព្យសកម្មដ៏រឹងមាំ ដើម្បីបន្តរក្សាបានសុខសន្តិភាព និងបង្កើនតម្លៃសេដ្ឋកិច្ច លើកតម្លៃវប្បធម៌ បង្កើតគំនិតថ្មីៗ សំដៅឆ្ពោះទៅសម្រេចបាននូវគោលដៅចីរភាពរយៈពេលវែងនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច៕
សូមអានសារលិខិតដូចខាងក្រោម៖

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print