ចាប់ខ្លួនជនសង្ស័យ៣នាក់ក្នុងចំណោម៤នាក់ករណីហិង្សានិងធ្វើអោយខូតខាតដោយចេតនា

ចែករំលែក៖

ខេត្តកណ្ដាល៖ ក្រុមជនសង្ស័យ៣នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបាននគរបាលស្រុកមុខកំពូលចាប់ខ្លួន បន្ទាប់ពីក្រុមជនសង្ស័យខាងលើ យកដាវនិងកណ្ដៀវដេញកាប់យុវជន២នាក់ និងម៉ូតូ បណ្ដាលឲ្យខូចខាតយ៉ាងដំណំ ។ករណីនេះ បានកើតឡើងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០០និង៣០នាទី ចំណុចផ្លូវជាតិលេខ៦ ស្ថិតនៅភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះចំនួន២នាក់ ទី១.ឈ្មោះ ឆេង ម៉ាណែត ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តុ មានទីលំនៅសព្វថ្ងៃភូមិជ្រោយមេត្រីក្រោម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល និងទី២.ឈ្មោះ ភួង ប៊ុនរ័ត្ន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកដឹកឥវ៉ាន់ មានទីលំនៅសព្វថ្ងៃភូមិស្ពានថ្មី ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ចំណែកជនសង្ស័យចំនួន០៤នាក់:ឃាត់ខ្លួន៣នាក់ ទី១.ឈ្មោះ ធឺន ដារ៉ា ហៅអាពស់វែក ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅសព្វថ្ងៃភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ទី២.ឈ្មោះ ជ្រឹង ភក្ដី ហៅក្រុក ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅសព្វថ្ងៃភូមិបឹងជន្លេន ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល និង៣.ឈ្មោះ លី លាងសេង ហៅង៉ោ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅសព្វថ្ងៃ សង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងជនសង្ស័យម្នាក់ទៀតរត់គេចខ្លួន ។ សម្ភារះខូតខាតរួមមាន÷១.ម៉ូតូម៉ាក និច ពណ៌ស លាយលឿង ខូចខាតបែកចង្កៀងផ្នែកខាងមុខ បែកកុងទ័រ និងដាច់កាត់តាប៊ូលខាងក្រោយ។ វត្ថុតាងចាប់យករួមមាន: ម៉ូតូ២គ្រឿង ,កណ្ដៀវខ្វាវ១ ,ដាវ១ដើម ។
បច្ចុប្បន្ន ជនសង្ស័យ៣នាក់ខាងលើ ត្រូវបាននគរបាលជំនាញបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ រីឯជនសង្ស័យម្នាក់ទៀតរត់គេចខ្លួន នគរបាលកំពុងធ្វើការស្រាវជ្រាវ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print