ក្បាលរថយន្តអូសកុងតឺន័រ បើកបុកម៉ូតូអូសជិត១០ម៉ែត្ររបួសធ្ងន់ក្មេងស្រីម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ ក្មេងស្រីសិស្សសាលាម្នាក់រងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យរុស្សុី បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងរវាងក្បាលរថយន្តអូសកុងតឺន័រ បើកបុកម៉ូតូស្កុបពី កល់ជាប់ពីក្រោមអូសជិត១០ម៉ែត្រ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងក្នុងភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ក្មេងស្រីរងគ្រោះឈ្មោះ ឡាង ចិន្តា អាយុ១៥ឆ្នាំ មុខរបរសិស្សថ្នាក់ទី៩ អនុវិទ្យាល័យជន្លង់ម្លូ មានឪពុកឈ្មោះ ធាវ សារ៉េត អាយុ៤៣ឆ្នាំ និងម្តាយឈ្មោះ ឆេង ស្រីមុំ អាយុ៤៣ឆ្នាំ មានទីលំនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល មានស្រុកកំណើតភូមិត្នោតក្រោម ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រងរបួសបាក់ភ្លៅស្តាំ សន្លប់បាត់ស្មារតី សង្ឃឹមតិចតួច ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុក្មេងស្រីរងគ្រោះជិះម៉ូតូស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1IB-0773 ជិះវិលមកពីផ្ទះមិត្តភក្តិក្បែរនោះ តាមផ្លូវបេតុងក្នុងភូមិពីកើតទៅលិច បម្រុងបត់ស្តាំ ស្រាប់តែរថយន្ត ក្បាលអូសកុងតឺន័រ ម៉ាកFUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-9199 បើកពីជើងទៅត្បូងមិនមិនទាន់ បុកជាប់អូសជិត១០ម៉ែត្រ របួសក្មេងស្រីធ្ងន់ធ្ងរ អ្នកបើកបរ ចុះគេចខ្លួនបាត់ ។

ក្មេងស្រីរងគ្រោះ របួសបាក់ភ្លៅស្តាំ ក្នុងសភាពធ្ងន់ធ្ងរ សង្ឃឹមតិចតួច ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យរុស្សុី តាមការស្នើសុំពីក្រុមគ្រួសារ ។ ចំណែករថយន្តនិងម៉ូតូ ប្រគល់ឱ្យសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយជាក្រោយ ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print