ខេត្តព្រៃវែង ៖ ឯកឧត្ដម វង្ស ពិសេន សមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពារាំង នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ បានជួបសំណេះសំណាលជាមួយជាមួយអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នៅស្រុកពារាំង និងប្រគល់ភារកិច្ចពីពេលនេះរហូតដល់ថ្ងៃបោះឆ្នោត ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកពារាំង៕