ភ្នំពេញ ៖ ក្រុមយុវជនសង្គមស៊ីវិល នៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមសម្តែងការសោកស្តាយបំផុតចំពោះ សកម្មភាពយុវជនមួយក្រុមបានប្រើលេស ស្រឡាញ់បរិស្ថាន ការពារបរិស្ថាន ហើយតែងតែផ្សព្វផ្សាយវាយប្រហារ មកលើរាជរដ្ឋាភិបាល កម្ពុជាក្នុងន័យមិនល្អ ដោយមិនបានសិក្សាពីស្ថាប័នពាក់ព័ន្ធពិសេស ស្ថាប័នក្រសួងបរិស្ថានជាដើម។ យ៉ាងណាមិញការចុះ ផ្សាយព័ត៌មានរបស់ពួកគេកន្លងមក គ្រាន់តែជាសេណារីយ៉ូ របស់ជនបរទេសអ្នកនៅពីក្រោយតែប៉ុណ្ណោះ គឺមិនបានឆ្លុះបញ្ចាំងពី តថភាពពិតនៅកម្ពុជាឡើយ បែរជាបង្ហាញតែព័ត៌មានមិនច្បាស់លាស់មួយជ្រុងទៅឱ្យមហាជនយល់ច្រឡំទៅវិញ ពិសេសពួកគេ បានបង្កើត ព្រឹត្តិការណ៍ ធ្វើសកម្មភាព ជាច្រើន បង្ករភាពភាន់ច្រឡំ និងបង្កើតភាពវឹកវរមានលក្ខណៈញុះញង់ជាដើម។
ក្រុមយុវជនមួយចំនួនគឺពួកគេកំពុងតែរិះរកវិធីសាស្ត្រយករឿងបរិស្ថានធ្វើជាឈ្នាន់នយោបាយបម្រើ ជនបរទេសទាំងមិនដឹងខ្លួន ងប់ងុលលង់លក់ដោយមិនបានបើកចិត្តទូលាយមើលការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា។ ពួកគេ ត្រូវបានមនោគមវិជ្ជាខ្មៅកខ្វក់ពីក្រុមជ្រុលនិយមដោយមិនបានបើកចិត្តទទួលយកសមិទ្ធផលជាច្រើននៅក្នុងប្រទេសខ្លួន។ គួរឱ្យសង្វេកដល់ដួងប្រលឹងបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលខំសាងស្នាដៃ និងការពារទឹកដីសុវណ្ណភូមិតាំងពីដើមរាងមក ក្នុងនាមជាយុវជនខ្មែរបែរជាបណ្តោយខ្លួនឱ្យចាញ់កល់មនោគមវិជ្ជាខ្មៅកខ្វក់របស់ក្រុមបរទេសជ្រុលនិយមទៅវិញ។ ប៉ុន្តែពួកគេ
សោកស្តាយ៖ ចំពោះអ្នកនយោបាយភៀសខ្លួនទណ្ឌិតខុសច្បាប់ក្រៅប្រទេសចាស់វស្សារ បែរជាយករូបភាពយុវជន និងបង្វក់ឲ្យយុវជនធ្វើសកម្មភាពមិនហុចផលជូនសង្គមជាតិ ហើយថែមទាំងនៅពីក្រោយយុវជន ដើម្បីចាក់គ្រឹះឆ្កៀលដើម្បីតែកេង ចំណេញនយោបាយជ្រុលនិយមខ្មៅកខ្វក់របស់ខ្លួនទៅវិញ។
យុវជនសង្គមស៊ីវិល សូមអំពាវដល់ក្រុមយុវជនមួយចំនួនតូចដែលកំពុងដើរផ្លូវខុស សូមយកស្មារតីជាតិនិយមជាធំ កុំព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួនបន្តិចបន្តួចហ៊ានហាមាត់និយាយបង្អួចជាតិសាសន៍ខ្លួនឯង។
សូមបងប្អូនយកចំណេះជំនាញរបស់ខ្លួនមកអភិវឌ្ឍន៍ប្រទេសជាតិរួមគ្នា ធ្វើសកម្មភាពឱ្យស្របទៅតាមច្បាប់ជាធរមានឡើងវិញ! ។ ជាចុងក្រោយក្នុងនាមយើងខ្ញុំជាយុវជន មិនអាចឱបដៃឈរមើលចំពោះ យុវជន ឬជនបរទេស និងបណ្តាល អង្គការ សមាគម ណាមកចង់កេញចំណេញនយោបាយ ឬបង្កើតភាពវឹកវរនៅប្រទេសកម្ពុជាជាដាច់ខាត។ ពួកយើងប្តេជ្ញាប្រើសិទ្ធិក្នុងនាម ជាយុវជនខ្មែរ ដើម្បីចូលរួមឆ្លើយតបគ្រប់រូបភាព និងសកម្មភាពជាក់ស្តែងត្រឡប់ទៅវិញ ៕