សមត្ថកិច្ចខណ្ឌឫស្សីកែវ ឃាត់ខ្លួនក្រុមជនសង្ស័យ៥នាក់ ធាក់ម៉ូតូប្លន់ ចំណែកបក្ខពួក៥នាក់ កំពុងរត់គេចខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ៥នាក់ ក្នុងចំណោម១០នាក់ ត្រូវបានសមត្ថកិច្ច ខណ្ឌឫស្សីកែវ ឃាត់ខ្លួនបានហើយ កាលពីម៉ោង១០យប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នៅចំណុច

រង្វង់មូលនាងមច្ឆា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វាក្រោយក្រុមនេះ ធ្វើសកម្មភាព លោតធាក់ ប្លន់យកម៉ូតូ ពីបុរសចំណាស់ម្នាក់ នៅចំណុចផ្លូវជាតិលេខ៦ ភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ លី សុះ អាយុ៥៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរសន្តិសុខ មានទីលំនៅ ភូមិជ្រោយមេត្រី ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។ ចំណែក ក្រុមជនសង្ស័យទាំង៥នាក់រួមមាន ១. ឈ្មោះ ស្លេះ កាត់តាវី អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ1 សង្កាត់ច្រាំចំរេះទី១ ខណ្ឌឬស្សីកែវ។ ២. ឈ្មោះ គង់ សុងទ្រី អាយុ១៩ឆ្នាំ មុខរបរគ្មាន មានទីលំនៅភូមិក សង្កាត់ច្រាំចំរេះទី2 ខណ្ឌឬស្សីកែវ។ ៣. ឈ្មោះ សុខ សារាំងសាវ៉េត អាយុ១៦ឆ្នាំ មុខរបរគ្មាន មានទីលំនៅភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។ ៤. ឈ្មោះ ហ្វាម ហ្វាមឡាំ ជនជាតិវៀតណាម អាយុ២០ឆ្នាំ មុខរបរគ្មាន មានទីលំនៅភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ និង ឈ្មោះ ហែម សាឡែន អាយុ១៧ឆ្នាំ មុខរបរគ្មាន មានទីលំនៅ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែតលេខ6 ខណ្ឌឬស្សីកែវ។ សម្ភារៈបាត់បង់រួមមាន ៖ ម៉ូតូ១គ្រឿងម៉ាក់ហុងដាសេ125ពណ៌ខ្មៅ សេរីឆ្នាំ2024 គ្មានស្លាកលេខ។ សម្ភារៈដកហូតរួមមាន ៖ ម៉ូតូ1គ្រឿងម៉ាកហុងដាសេ125ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1JH- 3828។ ទូរសព្ទម៉ាក Iphone ចំនួន៣គ្រឿង។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បន្តថា កាលពីរសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចផ្លូវ៦ ភូមិ លើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ជនរងគ្រោះ បានជិះម៉ូតូ ទៅធ្វើការមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យចំនួន១០នាក់ ជនដៃដល់ឈ្មោះស្មី បានប្រើជើង ធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះដួល និងបក្ខពួក៥នាក់ទៀត បានវ៉ៃមកលើជនរងគ្រោះ រួចនាំគ្នាលើកម៉ូតូជនរងគ្រោះឡើងនាំគ្នា ជិះគេចខ្លួនបាត់អស់។ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលព្រែកអញ្ចាញ ស្រុកមុខកំពូលក្រោយទទួលបណ្តឹងនៅអធិការដ្ឋានស្រុកមុខកំពូល បានសហការជាមួយអធិការដ្ឋានខណ្ឌឬស្សីកែវ បើការស្រាវជ្រាវនឹងកំណត់មុខសញ្ញារហូតឈានដល់ការឃាត់ខ្លួនបាន ជនសង្ស័យ៥នាក់ នៅម៉ោង១០យប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នៅចំណុច
រង្វង់មូលនាងមច្ឆា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វាយកមកសាកសួរនៅអធិការដ្ឋានខណ្ឌឬស្សីកែវ។

ក្រោយពីធ្វើសកម្មភាពនៅខេត្តកណ្ដាលលោកស្នងការរងទទួលផែនព្រហ្មទណ្ឌខេត្តបានទំនាក់ទំនងមកលោក ហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវបានសហការនិងបញ្ជាទៅ លោក ផល មេសា អធិការងទទួលផែនស្រាវជ្រាវឈានដល់ការបង្ក្រាបចាប់ឃាត់ប្រគល់អោយអធិការស្រុកមុខកំពូល ខេត្តកណ្តាលដើម្បីចាត់ការតាមនីតិវិធី។

...

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងអធិការដ្ឋានខណ្ឌឬស្សីកែវបានប្រគល់ជូនអធិការដ្ឋានស្រុកមុខកំពូលដើម្បីចាត់ការ បន្តតាមនិតិវិធី៕ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print