នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនចំនួន០១គ្រឿង ចូលចតធ្វើទស្សនកិច្ចព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ខេត្តព្រះសីហនុ÷ នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនចំនួន ០១គ្រឿង លេខ985 ជាប្រភេទនាវាពហុមុខងារ  Type-071  បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤ ដោយទទួលស្វាគមន៍ពីនាយនាវីកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ដឹកនាំដោយឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម តំណាងនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក អគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។

នាវាកងទ័ពជើងទឹកប្រជាជនចិនលេខ985 ជាប្រភេទនាវាពហុមុខងារ Typer-071 ដឹកនាំដោយឯកឧត្តម  ឧត្តមនាវីទោ កៅ សៀវឆឹង នាយសេនាធិការរងកងទ័ពជើងទឹករំដោះប្រជាជនចិនភាគខាងត្បូង។ លក្ខណៈបច្ចេកទេសរបស់នាវាពហុមុខងារ Typer-071 មានបណ្ដោយប្រវែង២១០ម៉ែត្រ ទទឹងប្រវែង២៨ម៉ែត្រ ជម្រៅទឹកប្រវែង៧ម៉ែត្រ ល្បឿន២៥ណត ទម្ងន់ផ្ទុក២៥០០០តោន៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print