ភ្នំពេញ ៖ បើតាមព្រះរាជក្រឹត្យដែល អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ទទួលបាននៅល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឱ្យដឹងថា ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា សព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំង លោកស្រី នេត ធីតាច័ន្ទធីម៉ា ជាទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឋានៈស្មើរដ្ឋលេខាធិការ។
សូមជម្រាបថា ៖ លោកស្រី នេត ធីតាច័ន្ទធីម៉ា គឺជាកូនស្រីទី២ របស់លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ លោកស្រី ជាបញ្ញាវ័ន្ដខ្មែរមួយរូប ដែលបានបញ្ចប់ការសិក្សាជ្រៅជ្រះនៅឯក្រៅប្រទេស ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕
ដោយ ៖ សិលា
...