ទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េខាងជើង (KCNA) នៅថ្ងៃទី13 ខែឧសភា បានផ្សាយថា លោកប្រធានាធិបតី គីម ជុងអ៊ុន បានវាយតម្លៃថា ឧស្សាហកម្មការពារជាតិរបស់ប្រទេស “កំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងកម្រិតពិភពលោក” ។
លោក គីម ជុងអ៊ុន បានធ្វើការអត្ថាធិប្បាយខាងលើក្នុងដំណើរទស្សនកិច្ចទៅកាន់សហគ្រាសឧស្សាហកម្មការពារជាតិធំៗ ដែលធ្វើឡើងនៅថ្ងៃទី ១១-១២ ខែឧសភា ដើម្បីត្រួតពិនិត្យទំនើបកម្មនៃខ្សែសង្វាក់ផលិតកម្មនិងផែនការផលិតកម្មសម្រាប់ឆ្នាំ។
ដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើងបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកបានត្រួតពិនិត្យការសាកល្បងកាំជ្រួចដឹកនាំសម្រាប់ “កំណែបច្ចេកទេស” នៃប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតច្រើនប្រភេទ 240mm ដែលកូរ៉េខាងជើងបានប្រកាសថាខ្លួននឹងដាក់ពង្រាយនៅក្នុងកងទ័ពចាប់ពីឆ្នាំនេះ។ លោកក៏បានអំពាវនាវឱ្យពង្រឹងសមត្ថភាពរបស់កងកម្លាំងកាំភ្លើងធំបន្ថែមទៀត។
ដោយបង្ហាញពីការពេញចិត្តចំពោះប្រព័ន្ធស្វ័យប្រវត្តិកម្មនេះ ក៏ដូចជាគុណភាពនៃយានដែលបើកដំណើរការ ដោយនិយាយថា វាជាតម្រូវការជាមុននិងការធានាដ៏សំខាន់មួយ មេដឹកនាំកូរ៉េខាងជើងបានវាយតម្លៃថា “ការវិវឌ្ឍដ៏លេចធ្លោនាពេលថ្មីៗនេះ នៃឧស្សាហកម្មការពារជាតិនៅកម្រិតពិភពលោក” ។
លោកក៏បានសង្កត់ធ្ងន់ផងដែរថា៖ «វាចាំបាច់ក្នុងការធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវលទ្ធផលផលិតកម្មដោយការពង្រឹងសមត្ថភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា… ហើយដោយហេតុនេះបង្កើនល្បឿននៃការពង្រឹងសមត្ថភាពកាំភ្លើងធំរបស់កងទ័ព»៕ ដោយធីរីណា
រូបថត: KCNA