ចាប់ឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីរពឹសដៃគប់កញ្ចក់រថយន្ត មន្រ្តីសាលាខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ÷ បុរសម្នាក់រួមដំណើរជាមួយប្រពន្ធតាមរថយន្តមួយគ្រឿងលើដងផ្លូវជាតិលេខ៧ ក្នុងទិសដៅពីលិចមកកើត ស្របពេលដែលបើកមកដល់ចំណុចមុខផ្សារម្រាមទាក ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ត្រូវបានជនពុំស្គាល់មុខយកដុំថ្មគុបបែកកញ្ចក់រថយន្តសំណាងដែលម្ចាស់មិនត្រូវរបួស។ បន្ទាប់មកម្ចាស់រថយន្តបានប្រញាប់ប្ដឹងទៅសមត្ថកិច្ចមូលដ្ឋានឲ្យជួយអន្តរាគមន៍រកជនកំហូច ទីបំផុតត្រូវបានស្រាវជ្រាវចាប់ខ្លួនបានទាំងយប់ហៅមកសួរនាំ។

សមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា ករណីហិង្សាបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ (គប់កញ្ចក់ រថយន្ត)ដទៃបានកើតឡើងនៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៤ វេលាម៉ោង១០យប់ នៅចំណុចលើផ្លូវជាតិលេខ៧ ភូមិម្រាមទាក ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ជនសង្ស័យឈ្មោះ ស៊ិន ភ័ណ្ឌ ភេទប្រុស អាយុ ២៩ ឆ្នាំស្នាក់នៅភូមិម្រាមទាក ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ធ្វើ សកម្មភាពយកបំណែកបេតុង គប់កញ្ចក់រថយន្តម៉ាក MITSUBISHI TRITON ពាក់ស្លាកលេខ រដ្ឋ 20.2. 0670 ពណ៌ស បណ្តាលឲ្យបែកកញ្ចក់ផ្នែកខាងមុខ។ ម្ចាស់រថយន្តឈ្មោះ ស៊ុន យ៉ាន់ ភេទប្រុស អាយុ ៥៦ ឆ្នាំ ជាតិខ្មែរ នៅភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម មុខរបរ មន្រ្តីរាជការនៅសាលាខេត្តត្បូងឃ្មុំ។

ក្រោយទទួលបានបណ្តឹង កំលាំងជំនាញស្រុកត្បូងឃ្មុំ និង កំលាំងប៉ុស្តិ៍ជីរោទិ៍ទី២ ចុះស្រាវជ្រាវ ដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ស្នងការគរបាលខេត្តត្បូងឃ្មុំ និងមានការសម្របសម្រួលពីលោក សួន ទី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំដើម្បីសួរនាំ។

សូមបញ្ជាក់ថា ក្រោមការដឹកនាំ លោកវរសេនីយ៍ឯកសាំ ហេង អធិការនគរបាលស្រុកត្បូងឃ្មុំ និងទទួលបញ្ជាពីលោកឧត្តមសេនីយ៍ស្នងការដំបូងបានចុះទៅដល់កន្លែងកើតហេតុ ដោយបានឆែកកាមេរ៉ាសុវត្ថិភាពក៏ឃើញពីភិនភាគនៃជនសង្ស័យដែលបានគប់កញ្ចក់រថយន្តនោះ។ មុនពេលកើតខេត្តជនសង្ស័យបានបង្ហាញខ្លួននៅក្បែរកន្លែងនោះធ្វើឲ្យអ្នកភូមិផងរបងជាមួយគេស្គាល់ពីភិនភាគមនុស្សច្បាស់លាស់។

...

គួររំលឹកថា កាលពីជាង១០ឆ្នាំមុន ឪពុករបស់ជន សង្ស័យបានស្លាប់ ហើយម្ដាយរបស់គេបានទៅរស់នៅស្រុកកញ្ជ្រៀចខេត្តព្រៃវែង ហើយជនសង្ស័យបានមក លេងផ្ទះពូនៅឃុំជីរោទិ៍ទី២ បានពុំដល់១០ថ្ងៃ ក៏ស្រាប់ តែមានហេតុការណ៍បែបនេះកើតឡើងតែម្ដង ហើយតាមរយៈការធ្វើតេស្តទឹកម៉ូតពុំបានឃើញសារធាតុញៀននោះទេ។ ជនសង្ស័យដូចជាមានវិបត្តិផ្លូវចិត្តពេលណាធ្វើទុក្ខក៏កើតរឿងបែបនេះ។ លុះពេលផុតក៏ស្រាប់តែមានអារម្មណ៍ធម្មតាវិញ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print