សន្តិសុខយាមធនាគារម្នាក់ដេកលក់មួយភាំងដឹងខ្លួនឡើងត្រូវចោរលួចម៉ូតូបាត់

ចែករំលែក៖

ភ្នំពេញ៖ បុរសជាសន្តិសុខម្នាក់អង្គុយយាមនៅធនាគារមួយកន្លែង ដេកលក់មួយភាំងពេលងើបមកវិញ ត្រូវបានជនសង្ស័យចូលមកកាច់កម៉ូតូជិះយកទៅបាត់។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង២រំលងអាធ្រាត ឈានចូលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ ចំណុច ផ្លូវ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ នេតសាវុធ អាយុ ៥២ឆ្នាំ មុខរបជាសន្តិសុខ រស់នៅភូមិខ្នងក្រពើរខាងលិច ឃុំត្រមូង ស្រុកមេមុត ខេត្តត្បូងឃ្មុំ។

បើតាមការបញ្ជាក់ពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើត ហេតុខ្លួនបានមកធ្វើការ និងអង្គុយយាមនៅមុខធនាគារ ដូចសពមួយដង លុះមកដល់ម៉ោងកើតហេតុ ខ្លួនបានដេកលង់លក់មួយភាំង ស្រាប់តែមានជនសង្ស័យមកធ្វើសកម្មភាពកាត់សោរកយកម៉ូតូនៅខាងក្នុងបន្ទប់ក្បែធនាគារ ហើយជិះគេចខ្លួនបាត់ស្រមោល។ ក្រោយមកក៏មានការភ្ញាក់ផ្អើលដល់អ្នកជិតខាងរួចរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកទីតាំងកើតហេតុភា្លមៗផងដែរ។

...

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់នាំជនរងគ្រោះទៅប៉ុស្ថិនគរបាលសង្កាត់ទឹកថ្លាដើម្បីដាក់ពាក្យបណ្ដឹង ដើម្បីស្រាវជ្រាវរកជនសង្ស័យឃាត់ខ្លួនយកមកចាត់ការបន្តតាមនីតិវិធី៕ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print