តើពលរដ្ឋហ្គាហ្សា រស់នៅរបៀបណា បើពលរដ្ឋអ៉ីស្រាអែល រារាំងរថយន្តដឹកជំនួយមនុស្សធម៌

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០២៤ បានផ្សាយថា ក្រុមបាតុករតវ៉ាជនជាតិអ៉ីស្រាអែល កាលពីថ្ងៃចន្ទសប្តាហ៍នេះ បាននាំគ្នារារាំងរថយន្តដឹកជំនួយមនុស្សធម៌ឆ្ពោះទៅកាន់តំបន់ហ្កាហ្សា ដោយគាស់យកកញ្ចប់ស្បៀងអាហារទៅចោលនៅតាមផ្លូវ ដែលនេះជាឧប្បត្តិហេតុថ្មីមួយកើតមានឡើង ខណៈដែលអ៉ីស្រាអែលសន្យាអនុញ្ញាតឱ្យមានការផ្គត់ផ្គង់ជំនួយមនុស្សធម៌ ដោយគ្មានការរំខានសម្រាប់តំបន់ហ្កាហ្សា។

បើតាមមេធាវីតំណាងឱ្យក្រុមបាតុករ មនុស្ស ៤នាក់ រួមទាំងអនីតិជនម្នាក់ត្រូវបានចាប់ខ្លួននៅចំណុចត្រួតពិនិត្យនៃទីក្រុង Tarqumiya ភាគខាងលិចតំបន់ Hebron ជាកន្លែងដែលអ៉ីស្រាអែលកាន់កាប់ក្នុងតំបន់ West Bank។ សេចក្តីថ្លែងការណ៍មួយពីក្រុម Order 9 ដែលដឹកនាំការធ្វើបាតុកម្មបានឱ្យដឹងថា ជំនួយដែលប្រទេសអ៉ីស្រាអែលបញ្ជូនទៅនឹងទៅដល់ដៃក្រុមហាម៉ាស់។ ដរាបណាអ៉ីស្រាអែលផ្តល់អំណោយដល់ក្រុមហាម៉ាស់ រួមជាមួយលទ្ធភាពនៃការគ្រប់គ្រងទាំងស្រុងលើតំបន់ហ្គាហ្សា តាមរយៈសិទ្ធិកាន់កាប់ការចែកចាយជំនួយទាំងនោះ ហាម៉ាស់នឹងមិនមានការចាប់អារម្មណ៍លើកិច្ចព្រមព្រៀងដែលនឹងនាំយកចំណាប់ខ្មាំងជាង ១០០នាក់ត្រលប់មកវិញឡើយ។
អ៉ីស្រាអែលបាននិងកំពុងប្រឈមមុខនឹងសម្ពាធជាអន្តរជាតិ ឱ្យបង្កើនលំហូរជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា ខណៈដែលសហគមន៍អន្តរជាតិព្រមានថា វិបត្តិមនុស្សធម៌ធ្ងន់ធ្ងរកំពុងគំរាមកំហែងដល់ភាគច្រើននៃប្រជាជនជាង ២លាននាក់នៅទីនោះ៕ ដោយធីរីណា

...

រូប​ថត​:AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print