ស្រ្តី​ម្នាក់​ជាមុខសញ្ញាជួញដូរគ្រឿងញៀន​ នៅក្រុង​ពោធិ៍សាត់​ ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ក្របួច​ដល់ផ្ទះ​

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់​៖​ ស្រ្តី​ម្នាក់​ ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀន​យ៉ាងសកម្ម​ក្នុងមូលដ្ឋាន​ក្រុង​ពោធិ៍សាត់​ ត្រូវ​សមត្ថកិច្ច​ជំនាញ​ផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងប៉ុស្ថិ៍នគរបាលរដ្ឋបាលព្រៃញី ចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​និងឃាត់ខ្លួន​ដល់ផ្ទះ​ជនសង្ស័យ​ ព្រមទាំង​រឹបអូស​វត្ថុតាង​ជាគ្រឿងញៀន​មួយចំនួន​ផងដែរ។

ក្នុងប្រតិបត្តិការនោះ​ បានធ្វេីឡេីង​នាថ្ងៃទី១៤​ ខែឧសភា​ ឆ្នាំ​២០២៤នេះ ខណៈ​កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ដោយមានការសម្របសម្រួលនីតិវិធី ពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ និងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ដឹកនាំដោយលោក វ.ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្ទះជនសង្ស័យ ផ្លូវបេតុងប្រឡាយព្រៃញី ស្ថិតនៅភូមិដូងជ្រុំ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

ជាក់ស្ដែង​ជាលទ្ធផលកម្លាំងជំនាញ​ បានឃាត់ជនសង្ស័យឈ្មោះប ចសភ ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិ/សង្កាត់ខាងលើ (ជាមុខសញ្ញាជួញដូរគ្រឿងញៀន)។ ចំណែក​វត្ថុតាងចាប់យកបានរួមមាន៖

-ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន ១៦កញ្ចប់ (ទម្ងន់ ២.៥៥ក្រាម គិតសាច់ថ្នាំ)

-ទូរស័ព្ទដៃចំនួន ២គ្រឿង

-កង់អាគុយចំនួន ១គ្រឿង។

បច្ចុប្បន្នកម្លាំងជំនាញ​ បានបញ្ជូនជនសង្ស័យរួមនិងវត្ថុតាងទៅ​សាកសួរ​ ដេីម្បីបន្តនីតិវិធីច្បាប់៕អរុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print