តើអ្នកដឹងទេថា «តើកម្ពុជាយើងមានអ៉ឺនធើណេតប្រើប្រាស់ដំបូងនៅពេលណា? ហើយកើតឡើងតាមរយៈអ្វី? បុគ្គលណាជាអ្នកផ្តួចផ្តើម?

ចែករំលែក៖

ភ្នំពេញ ៖ ២៧ឆ្នាំហើយដែលកម្ពុជាមានអ៉ីនធើណេតប្រើប្រាស់ និងត្រូវបានបន្តអភិវឌ្ឍរហូតដល់សព្វថ្ងៃតាមរយៈការចូលរួមវិនិយោគពីវិស័យឯកជនតាមរយៈការទទួលសិទ្ធិពីក្រសូងប្រៃសណីយ៍និងទូរគមនាគមន័ ត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២ និងពីនិយ័តករទូរគមនាគមន៍កម្ពុជា រហូតមក ស្របតាមច្បាប់ស្តីពីទូរគមនាគមន៍ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។ នេះជាការបញ្ជាក់ពី លោក អុឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។

លោកបន្តថា ៖ បច្ចុប្បន្នមានប្រតិបត្តិករផ្តល់សេវាអ៉ីនធើណេតចល័តតាមរយៈបច្ចេកវិទ្យាឥតខ្សែជំនាន់ទី៤(4G) ចំនួន ៤ ដែលមានអ្នកប្រើប្រាស់ចំនួនសរុប ១៨,៩៧៧,៩៨៨ និងប្រតិបត្តិករផ្តល់សេវាអ៉ីនធើណេតអចល័តតាមរយៈបណ្តាញខ្សែកាប្លិ៍អុបទិកចំនួន ៣៩ ដែលមានអ្នកប្រើប្រាស់ចំនូនសរុប ៦៥២,៨១៦ ។

លោកថា ៖ យើងនៅចាំបានថានាឆ្នាំនោះក្រុមការងារដែលមានឯកឧត្តម ម៉ូវ ចរិយា បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាវិស្វករទូរគមនាគមន៍មកពីប្រទេសអាល្លឺម៉ង់ឆ្នាំ1994 (ដែលនៅកាលនិះលលោកជាប្រធានមជ្ឈមណ្ឌល Camnet នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍) ជាក្រុមការងារដំបូងដែលបានខ្នះខ្នែងក្នុងការនាំអោយមានតំណភ្ជាប់អ៉ីនធើណេតដំបូងគេបង្អស់ពីបរទេសចូលមកប្រើប្រាស់នៅកម្ពុជាដែលដាក់ឲ្យដំណើរជាផ្លូវការនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៩៧ តាមប្រព័ន្ធផ្កាយរណបក្នុងល្បឿន 64Kbps ។ គួររំលឹកផងដែរថាពេលនោះយើងមានមានបណ្តាញអ៉ីនធើណេតចំនួនពីរ គឺបណ្ដាញទីមួយរបស់ Camnet និងបណ្ដាញទី២ ជារបស់ក្រុមហ៊ុន Bigpond (Telstra អូស្ត្រាលី) កើតក្រោយមក។

លោកអ្នកស្រមៃឡើងវិញថាកាលនោះទម្រាំប្រើអ៉ឺនធើណេតបានយើងត្រូវឆ្លងកាត់ការលំបាកច្រើនណាស់ ហើយតម្លៃទៀតសោតក៏ចំណាយថ្លៃខ្ពស់។ ក្នុងបទសម្ភាសន៍មួយដែលផ្ដល់ដោយលោក ម៉ូវ ចរិយា ទៅកាន់កាសែតក្នុងស្រុកមួយ (លេខ៥ ខែ៨ ឆ្នាំ ១៩៩៧) គ្រាន់តែម៉ូដឺមមានតម្លៃដល់ទៅ ១៧០-១៨០ដុល្លារ (នេះយើងមិនទាន់រាប់បញ្ចូលការតំឡើង តម្លៃកុំព្យូទ័រ ខ្សែទូរសព្ទលើតុ និងឧបករណ៍ពាក់ព័ន្ធផ្សេងៗផង) ហើយតម្លៃប្រើសេវាត្រូវបែងចែកជាពីរ។ បើប្រើត្រឹមតែអ៊ីម៉ែលត្រូវបង់ ៤៥ដុល្លារសិន ហើយគិតមួយខែ ២៥ដុល្លារទៀតដោយកំណត់ម៉ោងឱ្យប្រើបានតែ ២ម៉ោងប៉ុណ្ណោះ លើសពីនេះត្រូវបង់ ០,១៣ដុល្លារក្នុង ១នាទី ឬ៨ដុល្លារក្នុង ១ម៉ោង។ ចំពោះសេវាអ៉ីនធើណេតពេញ លេញ (Full internet access) អ្នកប្រើប្រាស់ត្រូវបង់មុន ៥០ដុល្លារ បង់ប្រចាំខែ៥០ដុល្លារ ដោយមានម៉ោងកំណត់ប្រើបាន ៨ម៉ោង និងលើសពីនេះត្រូវបង់ ៨ដុល្លារក្នុង ១ម៉ោង។ លោកអ្នកអាចលាន់មាត់ថា «អូហ៍! ម៉ាយព្រះ» តែទាំងនេះវាជារឿងពិត។ គ្រាន់តែគិតត្រួសៗការចំណាយថវិកាបង់អ៊ីនធឺណិតមួយខែនាពេលនោះ យើងអាចយកមកបង់សេវាអ៊ីនធឺណេតនាពេលបច្ចុប្បន្នដែលមានលឿនខ្សែកាបិ៍អុបទិក ឬល្បឿន 4G ប្រើបាន ២-៣ឆ្នាំឯណោះ។

ដូច្នេះហើយយើងក៏សូមអរគុណដល់អ្នកដែលពាក់ព័ន្ធទាំងឡាយដែលបានជម្រុញឱ្យល្បឿនកើនឡើងជាលំដាប់ចាប់តាំងពីយើងប្រើ Dial-up connection ល្បឿនត្រឹមតែជាង 60Kbps រហូតមកដល់បច្ចុប្បន្នដែលយើងមានល្បឿនរាប់សិបម៉េហ្គាប៉ៃ ហើយមានបច្ចេកវិទ្យាដែលអាចជ្រើសរើសបានតាមតម្រូវការរាប់ចាប់តាំងពី ADSL, Cable modem, FTTH, Mobile Broadband (2G, 3G, 4G),…ហើយថ្មីៗនេះការផ្ដល់ជូននូវសេវា Public Free WiFi ដែលប្រើបច្ចេកវិទ្យា MegaWiFi ក្នុងល្បឿន 1Gbps វារិតតែបង្ហាញកាន់តែច្បាស់ទៀតថា «យើងកំពុងដើរទៅមុខ»៚

រីករាយ! សប្ដាហ៍អ៉ីនធើណេតនៅកម្ពុជា ក្នុងសប្ដាហ៍នេះកាលពី ២៧ឆ្នាំមុន យើងកំពុងមានអ៉ីនធើណេតប្រើប្រាស់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print