ផាកពិន័យតាមអនុក្រឹត្យលេខ៣៩​ លេីយានយន្តល្មើសចំនួន ៤០១គ្រឿងទៀត​ នៅទូទាំងប្រទេសនាថ្ងៃទី១៥​ ឧសភា​នេះ!

ចែករំលែក៖

ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ រកឃើញយានយន្តល្មើសចំនួន ៤០១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។

ក្នុង​ប្រតិបត្តិការ​ខាងលេីនេះ​ ចំនួនគោលដៅសរុប ៧១គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤១០គ្រឿង, រថយន្តធំ ០៣គ្រឿង, រថយន្តតូច ៧៨គ្រឿង និងម៉ូតូ ៣២៩គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤០១គ្រឿង រថយន្តធំ ០៣គ្រឿង រថយន្តតូច ៧៨គ្រឿង និងម៉ូតូចំនួន ៣២០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ១៥ថ្ងៃ ពីថ្ងៃទី១-១៥ ខែឧសភា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៥,៧៥០គ្រឿង រថយន្តធំ ៦០គ្រឿង រថយន្តតូច ១,៤៤៤គ្រឿង ម៉ូតូ ៤,២៤៦គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥,០៦៩គ្រឿង, រថយន្តធំ ៤២គ្រឿង, រថយន្តតូច ១,២៣៣គ្រឿង និងម៉ូតូ ៣,៧៩៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

...

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print