ខេត្តកណ្ដាល៖ជនសង្ស័យជាមុខសញ្ញាចេញពីពន្ធនាគារម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីយកដុំថ្មគប់កញ្ចក់រថយន្តអ្នកដំណើរ បណ្ដាលឲ្យខូចខាតកញ្ចក់មួយផ្ទាំងផ្នែកខាងក្រោយនៃរថយន្ត នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ២១ និង១០នាទី ចំណុចភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រុន សារឿន ភេទប្រុស អាយុ ២៨ឆ្នាំរស់នៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ កសិករ ។ ចំណែកជនជនសង្ស័យឈ្មោះ ចយ ស្នា ភេទប្រុស អាយុ៤៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ មុខរបរ មិនពិតប្រាក ។ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយ:ពេល០៨ឆ្នាំ ពាក់ព័ន្ធករណីប្លន់ ។ មានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន+(ឃាត់ខ្លួន)។ សម្ភារ:ខូចខាត រថយន្តចំនួន០១គ្រឿង ម៉ាកTOYOTA PRIUS ពណ៌ស ស៊េរីឆ្នាំ២០០៨ ពាក់ផ្លាកលេខកណ្តាល-2D-8060 បែកកញ្ចក់០១ផ្ទាំងផ្នែកខាងក្រោយ និង ឆ្កូតទ្វារផ្នែកខាងឆ្វេង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដេីម្បីចាត់ការតាមនីតិវិធី៕