លោក អគ្គនាយក នៃអគ្គនាយកដ្ឋានក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ចុះពិនិត្យមើលទីតាំងការដ្ឋានរោងចក្រចំនួន២កន្លែង ដែលមានភ្លៀង និងលាយឡំខ្យល់កន្ត្រាក់បណ្តាលអោយ គ្រោងដែកសាងសង់អាគាររោងចក្រ ២ខ្នង និងរងរបួសមនុស្ស៧នាក់នៅស្រុកចន្ទ្រា

ចែករំលែក៖

ខេត្តស្វាយរៀង:លោក អគ្គនាយក នៃអគ្គនាយកដ្ឋានក្រសួងរៀបចំដែនដីនគរូបនីយកម្ម​និងសំណង់ចុះ

ពិនិត្យមើលទីតាំងការដ្ឋានរោងចក្រចំនួន២កន្លែង ដែលមានភ្លៀង និងលាយឡំខ្យល់កន្ត្រាក់បណ្តាលអោយ គ្រោងដែកសាងសង់អាគាររោងចក្រ ២ខ្នង និងរងរបួសមនុស្ស៧នាក់កាលពិវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៣ខែឧសភាឆ្នាំ២០២៤  ស្ថិតក្នុងភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរស្រុកចន្ទ្រា។

ជាក់ស្តែង នាព្រឹកថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២៤ លោក ឆាន់ សូរ្យផល អគ្គនាយក នៃអគ្គនាយកដ្ឋានក្រសួងរៀបចំដែនដីនគរូបនីយកម្ម​និងសំណង់តំណាងលោក សាយ សំអាល ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញដឹកនាំក្រុមការងារក្រសួង ខេត្ត ស្រុកចុះពិនិត្យមើលទីតាំងការដ្ឋានរោងចក្រចំនួន២កន្លែង របស់ក្រុមហ៊ុនរោងចក្រ ម៉ាយ៉ា និង និងក្រុមហ៊ុន រោងចក្រ ហូម ស្តាយស៍ លី វីន ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសស៊ីនបាវិតទី៣ ក្នុងភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

យោងតាម លោកធឿនរដ្ឋា អភិបាលរងស្រុកចន្ទ្រាបានអោយដឹងថា ក្នុងការចុះពិនិត្យដល់ទីតាំងរោងចក្រនេះរបស់លោកឆាន់ សូរ្យផល អគ្គនាយក នៃអគ្គនាយកដ្ឋានក្រសួងរៀបចំដែនដីនគរូបនីយកម្ម​និងសំណង់នាពេលនេះ គឺពាក់ព័ន្ធករណីភ្លៀង និងលាយឡំខ្យល់កន្ត្រាក់បណ្តាលអោយ គ្រោងដែកសាងសង់អាគាររោងចក្រ ២ខ្នង (ទទឹង ៨១ម៉ែត្រ បណ្ដោយ ១៦២ម៉ែត្រ) កំពុងតែសាងសង់ថ្មីដួលរលំខូចខាតទាំងស្រុង ដែលមានកម្មករសំណង់រងរបួស ចំនួន ០៧នាក់ ក្នុងនោះរបួសធ្ងន់ ០៤នាក់ (បាក់ដៃ ២នាក់ របួសក្បាល ២នាក់) របួសស្រាល ០៣នាក់  ។

ដោយជាលទ្ធផល ក្នុងការចុះពិនិត្យ រោងចក្រទាំងពីរ នេះមិនមានច្បាប់អនុញ្ញាតពីអាជ្ញាធរ ត្រឹមត្រូវទេ ក្រុមការងារ បានបង្អាក់ការសាងសង់បណ្ដោះអាសន្នសិន ហើយឱ្យក្រុមហ៊ុន រោងចក្រទាំងពីរ រត់ឯកសារសុំច្បាប់ឱ្យបានត្រឹមត្រូវ ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print