ភ្នំពេញ ៖ លោក គី តិច ទេសរដ្ឋមន្រ្តី ទទួល បន្ទុក បេសកកម្ម ពិសេស បាន ប្រកាសលេខទូរសព្ទអោយពលរដ្ឋរងគ្រោះពាក់ព័ន្ធនឹងក្រុមហ៊ុន លោកស្រី ឡេង ចាន់ណា ដើម្បីទទួលបានការការពារសិទ្ធិ និង តំណាង ពីមេធាវីរាជរដ្ឋាភិបាល ។
រាជរដ្ឋាភិបាលកម្ពុជា បានធ្វើសិទ្ធិប្រទានពេញសមត្ថភាពជូន លោក គី តិច ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល ក្នុងការប្រតិបត្តិដឹកនាំរៀបចំចាត់តាំងមេធាវីរាជរដ្ឋាភិបាល ឱ្យបំពេញភារកិច្ច ជាមេធាវីតំណាង ការពារសិទ្ធិ និងផលប្រយោជន៍ជូនប្រជាពលរដ្ឋរងគ្រោះពាក់ព័ន្ធជាមួយ ក្រុមហ៊ុន ប៊ីលាន ស៊ីធី វើលដ៍ ឯ.ក (BRILLIANT CITY WORLD CO.,LTD.)។
ក្រុមមេធាវីរាជរដ្ឋាភិបាល គោរពទទួលអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងគោលដៅការពារសិទ្ធិ និងផលប្រយោជន៍ ជូន ប្រជាពលរដ្ឋរងគ្រោះ ស្របតាមនីតិវិធី និងច្បាប់ជាធរមាន នៅគ្រប់ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ និងសាលាជម្រះក្តី គ្រប់ជាន់ថ្នាក់ ។
ក្រុមមេធាវីរាជរដ្ឋាភិបាល នឹងចាត់តាំងសមាជិកមេធាវីរាជរដ្ឋាភិបាល ជាតំណាង និងការពារសិទ្ធិជូនប្រជាពលរដ្ឋរងគ្រោះ ពាក់ព័ន្ធជាមួយ ក្រុមហ៊ុន ប៊ីលាន ស៊ីធី វើលដ៍ ឯ.ក (BRILLIANT CITY WORLD CO.,LTD.) ។
សូមធ្វើការទំនាក់ទំនងការងារ តាមប្រព័ន្ធទូរសព្ទ (នៅរៀងរាល់ម៉ោងធ្វើការ) ដូចខាងក្រោម ៖
– Tel: 017 991 115
– Tel: 012 518 999
– Tel: 010 447 300
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សាធារណជន ជ្រាបជាព័ត៌មាន ៕
ដោយ ៖ សិលា