មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ បានជួបសំណេះសំណាល និងមានប្រសាសន៍ផ្ដាំផ្ញើ ដល់ពលទាហានក្រោមឱវាទ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នៅរសៀលថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងផ្ដាំផ្ញើ ដល់ពលទាហាន នៅបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ។

នាឱកាសនេះ លោកឧត្ដមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨  បានជួបសំណេះសំណាល និងមានប្រសាសន៍ផ្ដាំផ្ញើ មួយចំនួន ដែលជាកត្តាចាំបាច់ដែលធ្វើឲ្យការងារប្រចាំថ្ងៃរបស់យើងជោគជ័យ គឺ ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងលក្ខការណ៍ខ្ពស់ , ត្រូវអនុវត្តការងារប្រចាំថ្ងៃ តាមផែនការរបស់មេបញ្ជាការអង្គភាពខ្លួន (ការងារកសាង. បង្កបង្កើនផលចិញ្ជឹមសត្វ. ហ្វឹកហ្វឺនរៀនសូត្រ យុទ្ធដំណើរកងទ័ព តាមផែនការប្រចាំសប្តាហ៍ និងល្បាតក្នុងភូមិសាស្ត្រ. សំអាតអនាម័យក្នុងជំវិញកន្លែងធ្វើការងារ ស្នាក់នៅ ផ្ទះបាយ អោយបានស្អាត ។ល។) និងត្រូវគោរពច្បាប់របស់រដ្ឋ ច្បាប់ចរាចរផ្លូវគោគថ្មី បទបញ្ជាផ្ទៃក្នុងរបស់អង្គភាព ពិសេសត្រូវគោរពអនុវត្តន៍នូវលក្ខន្តិកៈទូទៅរបស់កងយោធពលខេមរៈភូមិន្ទ ៕  ​

ដោយ ៖ សិលា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print