មុខសញ្ញាលួចទ្រព្យសម្បត្តិពលរដ្ឋយ៉ាងសកម្មនៅខេត្តតាកែវចំនួន០២នាក់ ត្រូវនគរបាលឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យចំនួន០២នាក់ ដែលជាមុខសញ្ញាលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តតាកែវត្រូវបានកម្លាំងជំនាញធ្វើការស្រាវជ្រាវនិងឃាត់ខ្លួននៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញ ក្រោយពីធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូនៅចំណុចស្ពានមេម៉ាយ ស្ថិតក្នុងភូមិទួលស្វាយ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ ។

ប្រតិបត្តិការនេះមានការចង្អុលបង្ហាញនិងយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១០: ២០នាទី  កម្លាំងជំនាញយុត្តិធម៌ស្រុក បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គប្រាសាទ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យក្នុងករណីអំពើលួច (កាច់សោ.កម៉ូតូ) នៅចំណុចស្ពានមេម៉ាយ ស្ថិតក្នុងភូមិទួលស្វាយ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់រួមមានដូចខាងក្រោម៖
១-ឈ្មោះ ឈិន វាសនា (ហៅខ្នា ) ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិឈើទាលភ្លោះ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ (ជាមុខសញ្ញាលួចយ៉ាងសកម្មនៅក្នុងមូលដ្ឋាន) អ្នកកាច់កម៉ូតូ ។
២-ឈ្មោះ យឿន តុលា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិចេក ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ (បក្សពួក) ។
គួរបញ្ចាក់ថា ជនសង្ស័យខាងលើបានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាវេ៉វ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ 1D-8106 បានធ្វើសកម្មភាពកាច់សោ.កម៉ូតូចំនួន០១គ្រឿង ម៉ាកYAMAHA SIRIUS R ពណ៌ក្រហមលាយខ្មៅ គ្មានស្លាកលេខ របស់ជនរងគ្រោះឈ្មោះ សុិន យន់ ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរកសិករ មានស្រុកកំណើតនៅភូមិស្តៅ ឃុំពេជ្រសារ ស្រុកកោះអណ្តែត ខេត្តតាកែវ ។
បច្ចុប្បន្ននេះសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវនាំខ្លួនជនសង្ស័យទាំង០២នាក់ខាងលើយកមកធ្វើការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី ៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print