ស្លាប់២នាក់ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿងនិងម៉ូតូនៅស្រុកស្អាង

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជន២នាក់ស្លាប់បាត់បង់ជីវិត ខណៈបើកម៉ូតូឌុបគ្នា ក្នុងសភាពល្បឿនលឿនវ៉ាជែងរថយន្តនៅខាងមុខបើកស្របទិសគ្នា ជ្រុលទៅប៉ះជាមួយរថយន្តមួយគ្រឿងទៀត បើកច្រាស់ទិសគ្នា បណ្ដាលឲ្យខ្ទាតចូលក្រោមរថយន្តដែលបើកស្របទិសគ្នា កិនស្លាប់តែម្ដង។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២និង០០នាទី នៅលើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះស្លាប់២នាក់ ទី១-ឈ្មោះ សាន ផានិត ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិពោធិ៍កណ្ដាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ជាអ្នកបើកម៉ូតូម៉ាកHONDA DREAM C125 ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GR-2957 និងអ្នករួមដំណើរឈ្មោះថេង ប៉េងលី ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ។ ចំណែកភាគីខាងរថយន្តមិនស្គាល់ម៉ាក បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បើករត់គេចខ្លួន ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងវាស់វែងកន្លែងកើតហេតុ និងយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកសាកសពជនរងគ្រោះទាំង២នាក់ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
ការសន្និដ្ឋានបឋម ករណីនេះបណ្ដាលមកពី​អ្នកបើកបរម៉ូតូ Honda Dream C125 បើកបរវ៉ាជែង បើកក្នុងល្បឿងលឿន ខ្វះការប្រុសប្រយ័ត្ន មានការធ្វេសប្រហែស ។ ចំណែករថយន្ដមិនស្គាល់ម៉ាក ដែលបើកបញ្ជ្រាសទិស បើកបរក្នុងល្បឿងលឿន ខ្វះការប្រុងប្រយ័ត្នទើបបណ្ដាលឱ្យគ្រោះថ្នាក់កើតឡើង៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print