នាយឧត្តមសេនីយ៍ វង្ស ពិសេន​៖​ កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេសលើទឹកដីខ្លួនឡើយ

ចែករំលែក៖

ខេត្ត​កំពង់​ឆ្នាំង​៖​ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់អះអាងជាថ្មីម្តងទៀតនៅចំពោះមុខកងទ័ពចិន ក៏ដូចជាសេនុពន្ធ និងអនុពន្ធយោធានៃប្រទេសជាមិត្តិយ៉ាងដូច្នេះថា៖ កម្ពុជា មិន​អនុញ្ញាត​ឲ្យមានមូលដ្ឋានកងទ័ពបរទេសលើទឹកដីរបស់ខ្លួនជាដាច់ខាត ហើយ​ក៏មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធារ​បស់ខ្លួននៅក្រៅប្រទេសផងដែរ។​ ការថ្លែងបែបនេះ​របស់​មេបញ្ជាការកងយោធពលខេមរភូមិន្ទ បានធ្វេីឡេីង​ក្នុងពិធីបើកសមយុទ្ធ«នាគមាសឆ្នាំ២០២៤» រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ព រំដោះ​ប្រជាជន​ចិន នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំ សែនរីករាយ ស្ថិតនៅខេត្តកំពង់ឆ្នាំង។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលេីកឡេីងថា​ រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា មាត្រា៥៣ បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយ អព្យាក្រឹត្យ អចិន្រ្តៃយ៍ មិនចូលបក្សសម្ព័ន្ធ និងរួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និង​ប្រទេស​ទាំង​អស់នៅលើពិភពលោក។

អ​គ្គមេបញ្ជាការ​រូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា«កម្ពុជា មិនឈ្លានពាន និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រ ទេសដទៃ ដោះស្រាយ​រាល់បញ្ហាដោយសន្តិវិធី និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។ កម្ពុជាប្រឆាំង ដាច់​ចាត​ការ​ជ្រៀត​ជ្រែកពីបរទេស ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួនទោះបីក្រោមរូបភាពណាក៏ដោយ។ កម្ពុ ជា​មិន​ចង​សម្ព័ន្ធ​យោធាណាមួយ ដែលមិនស្របនឹងអព្យាក្រឹត្យភាពរបស់ខ្លួនឡើយ កម្ពុជាមិនអនុញ្ញាតឲ្យ មាន​មូល​ដ្ឋាន​យោធាបរទេសនៅលើទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាខ្លួននៅ បរទេស​ដែរ​លើកលែងតែក្នុងក្របខ័ណ្ឌ នៃសំណូមពររបស់អង្គការសហប្រជាជាតិ»។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងផងដែរថា ក្នុងនាមរដ្ឋធិបតេយ្យមួយ កម្ពុជារក្សា សិទ្ធិ​ទទួល​យក​ជំនួយបរទេសជាសម្ភារៈយោធា អាវុធ គ្រាប់រំសេវ ការហ្វឹកហ្វឺនកម្លាំងប្រដាប់អាវុធ និងជំនួយ​ផ្សេង​ៗ ដើម្បីការពារខ្លួន និងធានាសណ្តាប់ធ្នាប់ សន្តិសុខសាធារណៈនៅផ្ទៃក្នុងប្រទេស។ នាយ​ឧត្តម​សេនីយ៍ បានបន្ថែមទៀតថា កម្ពុជាស្រលាញ់សន្តិភាព កម្ពុជាមិនត្រូវការសង្រ្គាមនោះទេ បទពិសោធន៍​ និង​មេរៀន​ដ៏ជូរចត់ដែលកម្ពុជាធ្លាប់ឆ្លងកាត់ពីផលវិបាកនៃសង្រ្គាម ធ្វើឲ្យកម្ពុជា​យល់​ច្បាស់​ពី​តម្លៃ​នៃ​សន្តិភាព ហើយកម្ពុជាចាត់ទុកសន្តិភាពជាឬសគល់នៃឯកភាពជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ។

...

ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានរំលឹកផងដែរថា សន្តិភាពពេលលេញ ដែល​កម្ពុជា​ទទួល​បាននាពេលសព្វថ្ងៃនេះ គឺកើតចេញពីគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដោយសម្តេចបានធ្វើពលិកម្ម យ៉ាង​ធំធេងបំផុតជូនជាតិ យកជីវិតធ្វើជាដើមទុន ដើម្បីបិទបញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជា នាឆ្នាំ ១៩៩៨ នាំ​មក​នូវសន្តិភាព និងការឯកភាពជាតិពេលលេញ បន្ទាប់ពីត្រូវបាត់បង់អស់រយៈពេល៥០០ឆ្នំា នៃ​ប្រវត្តិសាស្រ្ត​របស់កម្ពុជា៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print