ត្រាក់ទ័រភ្ជួរដីស្រែជាន់មីនតោនផ្ទុះខូចខាតទាំងស្រុងសំណាងអ្នកបើកបររងរបួសស្រាល

ចែករំលែក៖

ខេត្តព្រះវិហារ៖ មានករណីត្រាក់ទ័រមួយគ្រឿងភ្ជួរដីស្រែស្រាប់តែជាន់មីនតោនបណ្តាលឱ្យផ្ទុះកក្រើកដីតែម្តងខូចខាតទាំស្រុងសំណាងល្អដែរអ្នកបើកបរគ្រាន់តែរងរបួសស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកជាំក្សាន្ត។

ករណីត្រាក់ទ័រមួយគ្រឿងភ្ជួរដីស្រែផ្ទុះមីនតោននោះបានកើតឡើង
នៅវេលាម៉ោង១៤.៤០នាទីរសៀលនាថ្ងៃទី១៥ខែឧសភាឆ្នាំ២០២៤ស្ថិតនៅក្នុងភូមិសែនរុងរឿង៥.ឃុំទឹកក្រហមស្រុកជាំក្សាន្តខេត្តព្រះវិហារ។

តាមសេចក្តីរាយការរបស់លោកលិញ យុត.ជានាយតំណាងមីនប្រចាំស្រុកជាំក្សាន្តខេត្តព្រះវិហារបានឲ្យដឹងថា
ការផ្ទុះមីនតោននោះបណ្តាឱ្យខួចខាតត្រាក់ទ័រទាំងស្រុងនិងអ្នកបើកបរឈ្នោះ ឡាត់ វ៉ាន់ណេតភេទប្រុសអាយុ២៤រស់នៅក្នុងភូមិឃុំកើតហេតុខេត្តខាងលើរងរបួសស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកជាំក្សាន្តខេត្តព្រះវិហារ។

ប្រភពពីម្ចាស់ត្រាក់ទ័របានឲ្យដឹងថាដីដែលផ្ទុះនោះគឺម្ចាស់គេធ្លាប់ភ្ជួរអាស្រ័យផលដាំណាំពីរឆ្នាំមកហើយឆ្នាំទី១ធ្វើស្រែឆ្នាំទី២ដាំដំឡូងមីនិងឆ្នាំទី៣នេះភ្ជួរដាំដំឡូងមីដែរ។

ប៉ុន្តែក្នុងឆ្នាំទី៣នេះម្ចាស់ដីជួលអ្នកផ្សេងទេឲ្យភ្ជួដីដល់ពេលផ្គុំរងទើបគេជួលគាត់។

ម្ចាស់ទ្រាក់ទ័រនោះបន្តថាដីដែលម្ចាស់គេជួលឲ្យភ្ជួរនោះរបបចែកឲ្យទាហ៊ានចំនួនពីហិកតាក្នុងពេលដែលកំពុងភ្ជួរបានប្រហែលពាក់កណ្តាលស្រាប់ផ្ទុះមីនតោននោះតែម្តងខណៈឆ្លងបត់ចូលផ្គុំរងថ្ថីទៀត។

ឯអ្នកបើកបរគឺជាកម្មករសុីឈ្នួលបើកបរបានរងរបួសដៃនិងក្បាលហើយគាតម្ចាស់បានបន្តបញ្ជូនមកស្គែក្បាល់នៅពេទ្យខេត្តហើយដែរមិនមានអ្វីប៉ះពាល់ធ្ងន់ធ្ងរនោះទេបានត្រឡប់ទៅផ្ទះវិញហើយ។

ហើយព្រឹកនេះក៏មានកម្លាំងសុីម៉ាកបានចុះទៅត្រួតពិនិត្យនិងធ្វើការឆ្លុះរាវរកបន្ថែមទៀតដែរ៕

...

ដោយ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print