សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា​ បានបន្តជាកិត្តិយសអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន ៦ បន្ថែម​ទៀត​

ចែករំលែក៖

ទីក្រុង​សេអ៊ូល​៖​ បន្ទាប់ពីវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា​ រសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ឧសភា ឆ្នាំ២០២៤នេះ​ បានបន្តជាកិត្តិយសអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន ៦ បន្ថែម​ទៀត​។

ពិធីចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន ៦ដូចជា៖
១. អនុស្សរណៈនៃការយោគយល់គ្នា រវាង សភាពាណិជ្ជកម្មកម្ពុជា និង សភាពាណិជ្ជកម្ម និងឧស្សាហកម្មនៃសាធារណរដ្ឋកូរ៉េ
២. អនុស្សរណៈនៃការយោគយល់គ្នា រវាង ធនាគារជាតិនៃព្រះរាជាណាចក្រកម្ពុជា និង ធនាគារ JB Financial Group
៣. អនុស្សរណៈនៃការយោគយល់គ្នា រវាង ធនាគារជាតិនៃព្រះរាជាណាចក្រកម្ពុជា និង ធនាគារ KB Kookmin Bank
៤. អនុស្សរណៈនៃការយោគយល់គ្នា រវាង ធនាគារជាតិនៃព្រះរាជាណាចក្រកម្ពុជា និង ធនាគារ WOORI Bank
៥. អនុស្សរណៈនៃការយោគយល់គ្នា រវាង ការិយាល័យឥណទានកម្ពុជា និង ការិយាល័យឥណទានកូរ៉េ ព្រមទាំងធនាគារ JB Bank
៦. អនុស្សរណៈនៃការយោគយល់គ្នា រវាង Worldbridge Group និង ក្រុមហ៊ុន Daewoo E&C។

គួរជម្រាបជូនថា​ កាលពីព្រឹកថ្ងៃ​ទី១៦​ ឧសភា​នេះដែរ​ សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ និងលោក យូន ស៊ុកយ៉ល (YOON Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ បានចូលរួម​ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន ៦ ដូចជា៖

១. ពិធីសារស្ដីពីវិសោធនកម្មក្របខ័ណ្ឌគម្រោង​ ​រវាង ​រដ្ឋាភិបាល​នៃសាធារណរដ្ឋកូរ៉េ និង រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា លើហរិញ្ញប្បទាន ស្តីពីមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៦ ។

២. អនុស្សរណៈនៃការយោគយល់គ្នា រវាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ ។

៣. អនុស្សរណៈនៃការយោគយល់គ្នា រវាង ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និង អង្គភាពកម្មសិទ្ធិបញ្ញានៃសាធារណរដ្ឋកូរ៉េ ស្តីពី ការពង្រឹងកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា ។

៤. លិខិតបង្ហាញឆន្ទៈ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ស្តីពី ការគ្រប់គ្រងគ្រឿងញៀន រវាង អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃព្រះរាជាណាចក្រកម្ពុជា និង
រដ្ឋបាលគយនៃសាធារណរដ្ឋកូរ៉េ ។

៥. អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកម្មវិធីអភិវឌ្ឍន៍ជំនាញ និងទេពកោសល្យវិជ្ជាជីវៈ រវាង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ។

...

៦. កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងកែលម្អផ្លូវជនបទ ជំហានទី៤ រវាង រាជរដ្ឋាភិបាលកម្ពុជា និងធនាគារនីហ័រណ- អាហ័រណកូរ៉េ ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print