ក្រោយទទួលសេចក្ដីរាយការណ៍ពីពលរដ្ឋ តាមរយៈ App Nodrug​ កម្លាំងនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំង​សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវឈានដល់ការបង្ក្រាបជាក់ស្តែងករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចជាប់របងអង្គភាពប្រឆាំងអំពើពុករលួយ ផ្លូវ១៥៤ ភូមិ៩ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្រោយទទួលបានសេចក្ដីរាយការណ៍ពីពលរដ្ឋតាមរយៈ App Nodrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

របាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី​១៧​ ខែឧសភា​ ឆ្នាំ​២០២៤នេះថា ជនសង្ស័យទាំង២នាក់នោះ រួមមានឈ្មោះ សាច់ ដុំ អាយុ៣៣ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ និងឈ្មោះ ជា វិច្ចរា អាយុ២៩ឆ្នាំ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ។ វត្ថុតាងត្រូវចាប់យក ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៩កញ្ចប់តូច និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

...

បច្ចុប្បន្នកម្លាំងសមត្ថកិច្ច កំពុងបន្តស្រាវជា្រវរកបក្ខពួកមេក្លោង និងក្រុមបក្ខពួកសេសសល់ដទៃទៀត និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print