កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ចុះល្បាតចល័ត្ន រក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សុវត្ថិភាពជូនពលរដ្ឋ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ នៅវេលាម៉ោង០១និង០០នាទីឈានចូល ថ្ងៃអាទិត្យ ទី ១៩ ខែឧសភា ឆ្នាំ២០២៤ កម្លាំងនគរបាលអន្តរាគមន៍នៃវរសេនាតូចលេខ៨៩១ចំនួន១០នាក់ ប្រដាប់ដោយអាវុធនិងរថយន្ត១គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី អៀត ដាលីស មេបញ្ជាការរងនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ប្រធានវេនប្រចាំបញ្ជា បានដឹកនាំកម្លាំងចុះធ្វើការល្បាតចល័ត្នដើម្បីរក្សាការពារសន្តិសុខ និងបានណែនាំអប់រំដល់យុវជន យុវនារី ដើរលេងហួសម៉ោងយប់កណ្ដាលអធ្រាត្រឱ្យចូលផ្ទះសម្បែងរៀងៗខ្លួន ដើម្បីឱ្យមានសណ្ដាប់ធ្នាប់ មិនឱ្យបង្កអនាធិបតេយ្យ ក្នុងភូមិសាស្ត្រសង្កាត់អូរឫស្សី និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានបញ្ជាក់ថា    លោកវរសេនីយ៍ត្រី អៀត ដាលីស មេបញ្ជាការរងនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ប្រធានវេនប្រចាំបញ្ជា ដឹកនាំកម្លាំងចុះល្បាតចល័ត្ននៅពេលរាត្រីដើម្បីរក្សាការពារ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ជាពិសេស បង្ការ បង្រាបក្មេងទំនើងដែលធ្វើសកម្មភាពអុកឡុកតាមដងផ្លូវសាធារណៈនិងនៅក្នុងភូមិ ធ្វើឱ្យប្រជាពលរដ្ឋភ័យខ្លាច។ កម្លាំងអន្តរាគមន៍ នៃវរសេនាតូចលេខ៨៩១ ត្រៀមកម្លាំង  ២៤ម៉ោងលើ២៤ម៉ោងក្រែងមានហេតុការណ៍កើតឡើងជាយថាហេតុណាមួយ ចុះជួយអន្តរាគមន៍ ទប់ស្កាត់បង្ក្រាបជូនប្រជាពលរដ្ឋបានទាន់ពេលវេលា៕ ដោយវណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print