សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា-កូរ៉េបានដំឡើងកម្រិតទំនាក់ទំនងរវាងគ្នាឱ្យដល់ “ភាពជាដៃគូយុទ្ធសាស្ត្រ”

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា  ៖ ការលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ ពីកម្រិតធម្មតាទៅកម្រិតភាពជាដៃគូយុទ្ធសាស្រ្ត មានន័យថា ទំនាក់ទំនងលើគ្រប់វិស័យទាំងអស់រួមទាំងវិស័យការងារនៃប្រទេសទាំងពីរផង កាន់តែពង្រីក និងកាន់តែពង្រឹងឱ្យកាន់តែមានភាពស៊ីជម្រៅ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ តាមរយៈទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តនេះ យើងសង្ឃឹមថា ពាណិជ្ជកម្មរបស់យើងនឹងកើនឡើងដល់ ២-៣-៤ ពាន់លានដុល្លារ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជួប «សំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅនិងបំពេញការងារនិងការសិក្សានៅសាធារណរដ្ឋកូរ៉េ» នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហើបអំពីគម្រោងនៃការជំរុញភ្ជាប់ជើងហោះហើរត្រង់រវាងខេត្តសៀមរាប ជាមួយបណ្ដាខេត្តសំខាន់ៗនានារបស់កូរ៉េ ដូចជា ប៊ូសាន ជេជូ និងអ៉ីនឈុនជាដើម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះ សម្ដេចបានជួបជាមួយអភិបាលខេត្តជេជូ ហើយបានចុះហត្ថលេខាចងសម្ព័ន្ធមេត្រីភាពរវាងខេត្តមួយនេះ ជាមួយខេត្តសៀមរាប ពិសេសការភ្ជាប់ជើងហោះហើរត្រង់តែម្ដង។ សម្ដេចបន្ដថា នៅថ្ងៃខាងមុខ នឹងភ្ជាប់ជាមួយបណ្ដាខេត្តនានាជាច្រើនទៀត សំដៅជំរុញទំនាក់ទំនងកាន់តែល្អប្រសើរបន្ថែមទៀត។
សម្ដេចធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងបានជជែកគ្នាច្រើនទៅលើគ្រប់វិស័យ ពិសេសការភ្ជាប់ប្រជាជន និងប្រជាជន។ ទំនាក់ទំនងខាងវិស័យទេសចរណ៍ វិស័យអប់រំ វិស័យវប្បធម៌ដើម្បីភ្ជាប់ជាមួយគ្នា។ ម្សិលមិញជួបជាមួយចៅហ្វាខេត្តជេជូ ចុះហត្ថលេខាសម្ព័ន្ធមេត្រីភាពជាមួយខេត្តសៀមរាប ពេលប្រជុំជាមួយឯកឧត្តមប្រធានាធិបតីក៏បានលើក ឥលូវត្រូវភ្ជាប់បន្ថែមទៀតពីអ៉ីនឈុន ទៅសៀមរាប ហើយសង្ឃឹមថាថ្ងៃក្រោយយើងបើកច្រកពីជេជូទៅសៀមរាប ពីប៊ូសានទៅសៀមរាប ហើយយើងសង្ឃឹមថា ទៅមុននឹងអាចធ្វើបាន»៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print