មនុស្ស២នាក់ស្លាប់និង៥នាក់ទៀតរងរបួសធ្ងន់ស្រាលករណីរន្ទះបាញ់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ​មនុស្ស​២នាក់ស្លាប់ ចំណែក៥នាក់ទៀតរងរបួសធ្ងន់ស្រាលក្នុងករណីរន្ទះបាញ់នៅវេលាម៉ោង១៥និង០០ នាទី ថ្ងៃទី ១៩ខែឧសភាឆ្នាំ២០២៤   ។

 នគរបាលបានប្រាប់ថាៈ បន្ទាប់ពីរទទួលព័ត៌មានពីលោក តែម វុធ ភេទប្រុស អាយ៥៨ឆ្នាំមេភូមិអំពិលកោង បានរាយការណ៍តាមរយៈទូរស័ព្ទលេខ ០៩៧ ៨៣ ៨៦ ១៣៤ ប្រាប់សមត្ថកិច្ចយើងថានៅវេលាម៉ោង ១២:០០នាទី ថ្ងៃខែឆ្នាំដដែលមានករណីរន្ទះបាញ់មនុស្សស្លាប់ នៅចំណុចតាងុឹនខាងជើងភូមិអំពិលកោងចំងាយប្រមាណ២៥០០ម៉ែត្រ ស្ថិតនៅភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក​ ខេត្តបន្ទាយមានជ័យ

បណ្តាលអោយមានមនុស្សស្លាប់ចំនួន២នាក់និងរបួសធ្ងន់ចំនួន២នាក់ របួសស្រាលចំនួន៣នាក់ មានឈ្មោះដូចខាងក្រោមៈ

១.ឈ្មោះ ជុន ភាព  ភេទ​ប្រុស អាយុ​ ៣១ឆ្នាំ រស់នៅភូមិ​អំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ (ស្លាប់នៅកន្លែងកើតហេតុ)។

២.ឈ្មោះ ថ្លាង ធា ភេទ​ប្រុស​ អាយុ​ ២៥ឆ្នាំ រស់នៅភូមិអំពិលកោង ឃុំ​ណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ(ស្លាប់នៅកន្លែងកើតហេតុ)។

៣.ឈ្មោះ យ៉ុង បែន ភេទប្រុស អាយុ ៦៥ឆ្នាំរស់នៅភូមិឃុំជាមួយគា្ន របួសធ្ងន់ សំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក ។

៤.ឈ្មោះ បិន រ៉ា ភេទប្រុស អាយុ ៤០ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា របួសធ្ងន់ សំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក។

៥.ឈ្មោះ ឌុំ ឆាត់ ភេទប្រុស អាយុ ៥៦ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា របួសស្រាល សំរាកព្យាបាលនៅផ្ទះ ។

៦.ឈ្មោះ សុខ មាគ ភេទប្រុស អាយុ ២២ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា របួសស្រាល សំរាកព្យាបាលនៅផ្ទះ ។

៧.ឈ្មោះ ជ្រឹង តុន ភេទប្រុស អាយុ៤៩ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា របួសស្រាល សំរាកព្យាបាលនៅផ្ទះ ។

-ឆ្លងតាមការបំភ្លឺរបស់ឈ្មោះ តែម វុធ ថាសាកសព និងជនរងគ្រោះទាំង០៧នាក់មានឈ្មោះខាងលើ បាននាំគ្នាទៅព្រោះស្រូវនៅចំណុចកើតហេតុខាងលើ មានភ្លៀងរលឹមផ្គររន្ទះហើយនាំគ្នាជ្រកក្រោមដើមឈើត្រូវបានរន្ទះបាញ់បណ្ដាលឲ្យស្លាប់ និងរងរបួស។

-ក្រោយទទួលបានពត៌មានភ្លាមកម្លាំងជំនាញព្រហ្មទណ្ឌសហការណ៍ជាមួយកម្លាំងប៉ុស្ដិ៍ណាំតៅចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យ ។

+យើងបានបង្កើតគណៈកម្មការត្រួតពិនិត្យមានសមាសភាពដូចខាងក្រោមៈ

១.លោក អេង គី សមាជិកក្រុមប្រឹក្សាឃុំណាំតៅ

២.អ/ទោ នឿម ណាំឈៀវ  នាយរងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ

៣.អ/ ឯក ហ៊ន់ លីហ៊ាង នាយរងប៉ុស្ដិ៍ណាំតៅ

៤.លោក ឃុំ ឃួន គ្រូពេទ្យមណ្ឌលសុខភាពណាំតៅ

៥.លោក​ តែម វុធ មេភូមិអំពិលកោង

+ការពិនិត្យលើសាកសពយើងទទួលបានលទ្ធផលដូចខាងក្រោម៖

១.សាកសពឈ្មោះ ជុន ភាព ភេទប្រុស អាយុ៣១ឆ្នាំ

+ផ្នែកក្បាល៖

-មានឈាមហូរតាមត្រចៀកទាំងសងខាង ។

+ផ្នែកដងខ្លួន៖

-មានស្នាមឆេះលើដើមទ្រូង

-មានស្នាមឆេះលើខ្នង ។ 

២.សាកសពឈ្មោះ ថ្លាង ធា ភេទប្រុស អាយុ២៥ឆ្នាំ

+ផ្នែកក្បាល: មានឈាមហូរតាមរន្ធត្រចៀកទាំងពីរ ។

+ផ្នែកដងខ្លួន:មានស្លាកស្នាមជាំខ្មៅពេញដងខ្លួន ។

+ការសនិដ្ឋាននិងវាយតំលៃ៖

-យោងតាមការពិនិត្យយ៉ាងល្អិតល្អន់របស់មន្ត្រីផ្នែកជំនាញ ។

-យោងតាមការពិនិត្យរបស់គ្រូពេទ្យ

-យោងតាមការប្រមូលព័ត៌មានពីអ្នកជិតខាង និងការបំភ្លឺរបស់មេភូមិ ។

+ការសន្និដ្ឋាន:សាកសព និងជនរងគ្រោះទាំង០៧នាក់មានឈ្មោះខាងលើ ពិតជាបានស្លាប់និងរងរបួស ដោយសាររន្ទះបាញ់ពិតប្រាកដមែន ។

-សាកសពប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print