រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាការងារពាក់ព័ន្ធនឹងការរៀបចំព្រឹត្តិបត្រវិស័យច្បាប់ និងយុត្តិធម៌

ចែករំលែក៖

ភ្នំពេញ ៖ ទីស្តីការក្រសួងយុត្តិធម៌ នាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤, លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាការងារពាក់ព័ន្ធនឹងការរៀបចំព្រឹត្តិបត្រវិស័យច្បាប់ និងយុត្តិធម៌។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាប្រធាន អនុប្រធាន និងជាសមាជិកនៃក្រុមការងាររៀបចំព្រឹត្តិបត្រវិស័យច្បាប់ និងយុត្តិធម៌ ដែលត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ តាមរយៈសេចក្ដីសម្រេចលេខ ០២២ កយ.សសរ/២៤។

នៅក្នុងកិច្ចប្រជុំនេះ, លោក ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំ និងតម្រង់ទិសដៅការងារបន្ថែមមួយចំនួន ដល់ក្រុមការងារ សម្រាប់ការរៀបចំព្រឹត្តិបត្រវិស័យច្បាប់ និងយុត្តិធម៌លើកដំបូង ក៏ដូចជានៅពេលបន្តបន្ទាប់ ដែលអាចនឹងត្រូវចេញផ្សាយក្នុងអំឡុងពេលខាងមុខ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print