ក្រុមហ៊ុនអាមេរិក ដែលលក់អាវុធឱ្យកោះតៃវ៉ាន់ ទទួលរងការដាក់ទណ្ឌកម្មពីរដ្ឋាភិបាលចិន

ចែករំលែក៖

ព័ត៌មាន AFP នាថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤ បានផ្សាយថា ចិនបានប្រកាសថា ខ្លួននឹងដាក់ទណ្ឌកម្មលើក្រុមហ៊ុនការពារជាតិមួយចំនួន របស់សហរដ្ឋអាមេរិក ជុំវិញការជាប់ពាក់ព័ន្ធរបស់ពួកគេ នៅក្នុងការលក់អាវុធឱ្យទៅកោះតៃវ៉ាន់។

ក្រសួងពាណិជ្ជកម្មចិន បាននិយាយថា ក្រុមហ៊ុនការពារជាតិអាមេរិកសរុបចំនួន៣ រួមមាន General Atomics Aeronautical Systems, General Dynamics Land Systems ហើយនិង Boeing Defense, Space & Security នឹងត្រូវកត់ឈ្មោះចូលបញ្ជីដាក់ទណ្ឌកម្មខាងលើ។ នៅក្រោមចំណាត់ការរបស់ទីក្រុងប៉េកាំង ក្រុមហ៊ុនទាំង៣ នឹងត្រូវហាមឃាត់មិនឱ្យចូលរួម ក្នុងសកម្មភាពនាំចេញ-នាំចូលពាក់ព័ន្ធជាមួយចិនឡើយ ហើយក៏នឹងមិនត្រូវបានអនុញ្ញាតឱ្យធ្វើការវិនិយោគថ្មីៗ នៅក្នុងប្រទេសចិនទេ។ រីឯនាយកៗជាន់ខ្ពស់របស់ក្រុមហ៊ុនទាំងនេះ នឹងត្រូវជាប់បម្រាមមិនអាចចូលក្នុងទឹកដីចិន។
សេចក្តីប្រកាសខាងលើធ្វើឡើង ស្របពេលលោក Lai Ching-te ស្បថចូលកាន់តំណែងផ្លូវការជាមេដឹកនាំថ្មីរបស់តៃវ៉ាន់។ កាលពីខែមេសាកន្លងទៅ សហរដ្ឋអាមេរិក ដែលជាខ្នងបង្អែកអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់សព្វាវុធដ៏សំខាន់របស់តៃវ៉ាន់ បានអនុម័តកញ្ចប់ជំនួយយោធាយ៉ាងធំមួយ សម្រាប់ទីក្រុងតៃប៉ិ។ ទីក្រុងប៉េកាំងបានចេញមុខបង្ហាញ ភាពមិនពេញចិត្តជាខ្លាំងចំពោះកញ្ចប់ជំនួយយោធានោះ និងបានព្រមានថា វានឹងបង្កើនហានិភ័យជម្លោះថែមទៀត នៅតំបន់ច្រកសមុទ្រតៃវ៉ាន់៕

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print