ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ បានកើតឡើងចំនួន ១០លើក (យប់ ០៥លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៦នាក់ (ស្រី ០២នាក់), រងរបួសសរុប ១០នាក់ (ស្រី ០០នាក់), រងរបួសធ្ងន់ ០៧នាក់ (ស្រី ០០នាក់) រងរបួសស្រាល ០៣នាក់ (ស្រី ០០នាក់) និងមិនពាក់មួកសុវត្ថិភាព ០៨នាក់ (យប់ ០៤នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៥លើក (ស្លាប់ ០៣នាក់, ធ្ងន់ ០៤នាក់, ស្រាល ០១នាក់) , មិនគោរពសិទិ្ឋ ០១លើក (ស្លាប់ ០០នាក់, ធ្ងន់ ០២នាក់, ស្រាល ០០នាក់), មិនប្រកាន់ស្តាំ ០២លើក (ស្លាប់ ០២នាក់, ធ្ងន់ ០០នាក់, ស្រាល ០០នាក់) និងបត់គ្រោះថ្នាក់ ០២លើក (ស្លាប់ ០១នាក់, ធ្ងន់ ០១នាក់, ស្រាល ០២នាក់) ៕
ដោយ ៖ សិលា